បុរសម្នាក់ អារដើមត្នោត មិនប្រយ័ត្ន បណ្តាលឲ្យរលំបាក់បង្គោលភ្លើងមួយដើមចំលើផ្ទះប្រជាពលរដ្ឋ១ខ្នង សង្កត់ចំក្មេងប្រុស ៤នាក់ បានរងរបួសធ្ងន់

ព្រៃវែង៖ បុរសម្នាក់ អារដើមត្នោត មិនប្រយ័ត្ន បណ្តាលឲ្យរលំបាក់បង្គោលភ្លើងមួយដើមចំលើផ្ទះប្រជាពលរដ្ឋ១ខ្នង សង្កត់ចំក្មេងប្រុស ៤នាក់ បានរងរបួសធ្ងន់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង៣០នាទី នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២០នេះ ស្ថិតនៅភូមិព្រៃបាស្រី ឃុំជៃកំពក ស្រុកព្រះស្តេច ខេត្តព្រៃវែង។

បើតាមសមត្ថកិច្ចស្រុកព្រះស្តេច បានឱ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ អង ដា ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិព្រៃបាស្រី ឃុំជៃកំពក បានជួលឈ្មោះ ថន ហ៊ាប ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិតាង៉ក ឃុំរំចេក មកអារដើមត្នោត (យកធ្វើផ្ទះ) នៅចំណុចក្បែសាលាបឋមសិក្សាព្រៃបាស្រី ភូមិព្រៃបាស្រី ឃុំជៃកំពក ស្រុកព្រះស្តេច។

សមត្ថកិច្ច បានបន្តថា នៅពេលអារ ដាច់ដើមត្នោត ក៏រលំលើខ្សែភ្លើងបណ្តាលអោយបង្គោលខ្សែភ្លើង រលំបាក់សង្កត់លើផ្ទះឈ្មោះ អង ដា ជាម្ចាស់ផ្ទះអ្នកជួលផ្ទះទំ ៤mX៦ម៉ែត្រ សង់ពីឈើប្រក់ស័ង្គសី និង រងគ្រោះកុមារ៤នាក់ជាសិស្សសាលាទៅលេងនៅទីនោះរួមមានទី១៖ ឈ្មោះ ថុន សុផាត ភេទប្រុស អាយុ១២ឆ្នាំ នៅភូមិទួលទ្រា ឃុំរំចេក (របួសដៃស្តាំ), ទី២៖ ឈ្មោះ ភា ណែត ភេទប្រុស អាយុ៩ឆ្នាំ នៅភូមិព្រៃបាស្រី ឃុំជៃកំពក (របួសបែកចំពីលើក្បាល១កន្លែង), ទី៣៖ ឈ្មោះ គង់ សីហាត ភេទប្រុស អាយុ១០ឆ្នាំ នៅភូមិព្រៃបាស្រី ឃុំជៃកំពក (របួសបាក់កជើងឆ្វេង) និងទី៤៖ ឈ្មោះ ភាង ជីវ៉ា ភេទប្រុស អាយុ១១ឆ្នាំ នៅភូមិព្រៃបាស្រី ឃុំជៃកំពក (របួសភ្លៅឆ្វេង)។

ក្រោយកើតហេតុ កុមារងគ្រោះទាំង៤នាក់ ត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីពេទ្យបង្អែក ស្រុកព្រះស្ដេច៕

អត្ថបទដែលជាប់ទាក់ទង