រន្ធត់ណាស់យុវជនម្នាក់ត្រូវបានស្លាប់បាត់បងជីវិតនៅក្នុងថ្លុកឈាមសង្ស័យជាគំនុំកាប់ប្រហាដណ្ដើមស្រីគ្នា

 

ភ្នំពេញ៖ យវជនម្នាក់ត្រូវបានដេកស្លាប់បាត់បង់ជីវិតនៅកណ្ដាលផ្លូវ ដោយសារជនដៃដល់មានគ្នាពីរនាក់ជិះម៉ូតូតាមវាយនឹងកាប់ប្រហាមកលើជនរងគ្រោះបណ្ដាលឲ្យស្លាប់បាត់បង់ជីវិត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៨នឹង២០នាទីយប់ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ត្រង់កន្លែងការដ្ឋានខ្សាច់ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះដែលស្លាប់ដោយសាកាប់ប្រហានោះមានឈ្មោះ ព្រីងជា ភេទប្រុស អាយុ១៩ គឺជាជនជាតិវៀតណាម មានមុខរបរធ្វើជាជាងពេជ្រ ស្នាក់នៅគីឡូម៉ែត្រ០៩ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ  បច្ចុប្បន្នស្នាក់នៅម្ដុំចាក់អង្រេលើខណ្ឌមានជ័យរាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាកនិចពណ៍សលាយក្រហមមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1G-N2249 មានដឹកនារីម្នាក់នៅពីខាងក្រោយ ជិះធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿនដោយសារតែមានជនដៃដល់ពីរនាក់បានជិះម៉ូតូដេញតាមកាប់ពីក្រោយ ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើបណ្ដាលមកពីជនរងគ្រោះជិះម៉ូតូរបស់ខ្លួនទៅបុកជាមួយនឹងបង្គោលភ្លើងសម្រាប់បំភ្លឺផ្លូវl ទើបបណ្ដាលឲ្យដួលទើបជនដៃដល់ទាំងពីរនាក់បានតាមទាន់វាយយ៉ាងចាស់ដៃមកលើជនរងគ្រោះហើយកាប់សម្លាប់តែម្ដង ហើយក៏បានបណ្ដោះនារីរូបស្រស់ម្នាក់ដែលជនរងគ្រោះបានឌុបនោះយកទៅ ហើយបានជិះម៉ូតូគេចខ្លួនបាត់ស្រម៉ោល។

ប្រភពបានបន្តថា ជនរងគ្រោះពេលដែលពួកគេបានប្រយុទ្ធគ្នាហ្នឹងនៅមិនទាន់ស្លាប់ទេត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់ដែរតែដោយសាសភាពរបួសធ្ងន់ធ្ងរពេកក៍ត្រូវបានស្លាប់បាត់បង់ជីវិតតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់នឹងទាក់ទងទៅមន្ត្រីជំនាញផ្នែកកោសល្យវិច័យ ចូលទៅកន្លែងកើតហេតុដើម្បីត្រួតពិនិត្យមើលរួចរាល់ក៏បានប្រគល់សពឲ្យទៅសាច់ញាតិនិងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។រក្សាសិទ្ធិ៖ដោយវុត្ថា

អត្ថបទដែលជាប់ទាក់ទង