រថយន្តបានព្រលះគ្នាជាមួយនឹងម៉ូតូពេញទំហឹងបណ្ដាលឲ្យម្នាក់រងរបួសធ្ងន់នឹងម្នាក់ទៀតរងរបួសស្រាលត្រូវបានរថយន្តសាមុយយកទៅសង្រ្គោះបន្ទាន់

 

ភ្នំពេញ៖ រថយន្តហើយនឹងម៉ូតូបានបុកគ្នាពេញទំហឹងបណ្ដាលឲ្យភាគីខាងម៉ូតូរងរបួសធ្ងន់នឹងម្ចាស់រថយន្តរងរបួសស្រាលត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់នៅឯមន្ទីពេទ្យ ចំណែករថយន្នឹងម៉ូតូរងការខូចខាតយ៉ាងដំណំ។

ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង០៧នឹង៥០នាទីយប់ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវលេខ១៨៦ កែងនឹងផ្លូវលេខ២៦១ ស្ថិតក្នុងសង្កាត់ទឹកល្អក់០៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនរងគ្រោះភាគីខាងម៉ូតូមានឈ្មោះសិទ្ធ ភេទប្រុស បច្ចុប្បន្នរស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំញ ។

យោងតាមប្រភពព័ត៏មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុនេះបានកើតឡើងគេបានឃើញបុរសម្នាក់ជិះម៉ូតូស្គុបពីពណ៍សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1GS-1442 ជិះធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៨៦ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ខណះពេលមកដល់ត្រង់ចំណុចកែងនឹងផ្លូវលេខ២៦១ ក៍ស្រាប់តែមានបុរសម្នាក់បើករថយន្តម៉ាកព្រូសពណ៍ទឹកប្រាក់មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AZ-4200 បើកបរក្នុងល្បឿនលឿនដូចគ្នាហើយឆ្លងកាត់បញ្រ្ចាស់ទិសដៅគ្នាទៀតនោះក៍បានបុកគ្នាពេញទំហឹងបណ្ដាលឱ្យភាគីខាងម៉ូតូរងរបួសធ្ងន់និងម្ចាស់រថយន្តរងរបួសស្រាលត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ចំណែករថយន្តនិងម៉ូតូបានរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ដើម្បីធ្វើការវាស់វែងរួចរាល់ក៏បានយករថយន្តទៅរក្សាទុកនៅឯងចរាចរខណ្ឌទួលគោករងចាំដោះស្រាយគ្នានៅពេលក្រោយ។រក្សាសិទ្ធិ៖ដោយវុត្ថា

អត្ថបទដែលជាប់ទាក់ទង