រថយន្តសាំយ៉ុងមួយគ្រឿងឆេះអស់ទាំងស្រុងសល់គ្រោងឆ្អឹងសង្ស័យថាបណ្ដាលមកពីប្រពន្ធភ្លើង

 

ភ្នំពេញ៖ រថយន្តសាំយុងមួយគ្រឿងត្រូវបានភ្លើងឆេះយ៉ាងសន្ធោសន្ធៅអស់ទាំងស្រុងនៅសល់តែគ្រោងឆ្អឹងសង្ស័យថាបណ្ដាលមកពីប្រពន្ធភ្លើង ក្រោយពេលម្ចាស់រថយន្តធ្វើដំណើរមកពីផ្លូវឆ្ងាយហើយបានចតទុកមួយសន្ទុះ តែសំណាងល្អមិនមាននរណាម្នាក់រងការគ្រោះថ្នាក់នៅក្នុងហេតុការណ៍នេះឡើយ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៣នឹង១៥នាទីរសៀល ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវវ៉េងស្រេង ខាងលិចនិងធនាគារវឌ្ឍនៈ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋជានៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញរថយន្តសាំយ៉ុងពណ៍សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2S-4818 ធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេងក្នុងទិសដៅលិចទៅកើត ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើ ម្ចាស់រថយន្តក៍បានឈប់ដាក់ឥវ៉ាន់ បានមួយសន្ទុះ ស្រាប់តែរថយន្តរបស់គាត់បានឆ្លងចរន្តចេញជាអណ្ដាតភ្លើងបណ្ដាលឱ្យឆាប់ឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលទៅដល់ប្រជាពលរដ្ឋជួយយកបំពង់សម្រាប់បាញ់ពន្លត់អគ្គីភ័យមកជួយបាញ់ពន្លត់អស់ជាច្រើនបំពង់ ហើយក៏បានរាយការណ៍ ជូនទៅដល់សមត្ថកិច្ចមូលដ្ឋានឲ្យជួយទាក់ទងទៅខាងរថយន្តពន្លត់អគ្គីភ័យដើម្បីឲ្យមកជួយធ្វើអន្តរាគមន៍បាញ់ពន្លត់។

ក្នុងហេតុការណ៍អគ្គិភ័យដែលបានឆាប់ឆេះរថយន្តនេះមិនបណ្ដាលឱ្យមាននរណាម្នាក់រោងការគ្រោះថ្នាក់នៅឡើយ។

ក្រោយកើតហេតុសមត្ថកិច្ចបានដាក់ការសង្ស័យថារថយន្តដែលបានឆាប់ឆេះនេះបណ្ដាលមកពីការធ្វើដំណើរផ្លូវឆ្ងាយពេកទើបបណ្ដាលឲ្យឡើងកម្ដៅឆ្លងចរន្តភ្លើង។រក្សាសិទ្ធ៖ដោយវុត្ថា

អត្ថបទដែលជាប់ទាក់ទង