បើករថយន្តលឿនហើយមិនប្រយ័ត្នជ្រុលទៅបុកជាមួយនឹងលូដែលគេទុកចោលរងការខូចខាតយ៉ាងដំណំអ្នកបើកបរបានរងរបួសស្រាល

 

ភ្នំពេញ៖ បុរសម្នាក់បើកបររថយន្តក្នុងល្បឿនលឿនហើយមិនប្រយ័ត្នក៍បានរ៉េចង្កូតជ្រុលទៅបុកជាមួយនឹងដែលគេទុកចោលនោះបណ្ដាលឲ្យរថយន្ថដាក់ក្រឡេផ្នែកកង់ខាងមុខរងការខូចខាត់យ៉ាងដំណំ ចំណែកអ្បកបើកបរបានរងរបួសស្រាល ត្រូវបានមិត្តភ័ក្ត្រយកទើបពេទ្យដើម្បីព្យាបាល ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០១នឹង១០នាទីយប់ឈានចូលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវបេតុង ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាបទី២ ខណ្ឌពោធ៏សែនជ័យ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានដែលយើងទទួលបានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញបុរសម្នាក់បើករថយន្តម៉ាកព្រូសពណ៍ទឹកសមុទ្រមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BA-9542 បើកធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង ក្នុងទិសដៅពីត្បូងទៅជើង ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៍បានរ៉េចង្កូតទៅក៊បុកជាមួយនឹងដែលគេទុលចោលពេញទំហឹងបណ្ដាលឲ្យរថយន្តបាក់នឹងដាច់ក្រឡេផ្នែកខាងមុខរងការខូចខាតយ៉ាងដំណំ តែសំណាងល្អអ្នកបើកបរបានរងរបួសស្រាលត្រូវបានមិត្តភក្កិដឹកយកទៅពេទ្យដើម្បីព្យាបាលរបួស។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ទីតាំងនោះភ្លាមដើម្បីត្រួតពិនិត្យមើលសព្វគ្រប់ឃើញថាមិនមានការប៉ះពាល់ដល់សម្បត្តិរបស់រដ្ឋទីនោះទើបសមត្ថកិច្ចគល់រថយន្តទៅឲ្យក្រុមគ្រួសារជនរងគ្រោះស្ទូចរថយន្តដែលបានខូចខាតយកទៅធ្វើការជួសជុលដោយខ្លួនឯង។រក្សាសិទ្ធិ៖ដោយវុត្ថា

អត្ថបទដែលជាប់ទាក់ទង