បុរសម្នាក់បើករថយន្តក្នុងល្បឿនលឿនស្រាប់រ៉េចង្កូតបោះពួយធ្លាក់ទៅចូលក្នុងប្រឡាយទឹកទាំងយប់

 

ភ្នំពេញ: បុរសម្នាក់គេសង្ស័យជាស្រវឹងស្រាបើករថយន្តដឹកប្រេងឥន្ទនះមួយគ្រឿងក្នុងល្បឿនលឿនមិនប្រយ័ត្តក៍បានរ៉េចង្កូតបោះពួយយ៉ាងលឿនចូលទៅក្នុងប្រឡាយដាំក្បាលបុកនឹងដី បណ្តាលរងការខូចខាតយ៉ាងដំណំចំណែកអ្នកបានចុះពីលើរថយន្តចគេចទៅណាបាត់តែម្ដង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង ៣០ នាទីយប់ ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវជាតិលេខ០៤ស្ថិតក្នុងសង្កាត់កន្ទូក ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តដឹកប្រេងឥន្ទនៈ មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ4A-4368 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ៤ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនហើយរេពេញផ្លូវ ខណៈពេលមកដល់ចំណុចកើតហេតុខាងលើក៏រេចង្កូតធ្លាក់ផ្លូវចូលទៅក្នុងប្រឡាយទឹកហើយក្បាលរថយន្តបានជ្រុលទៅបុកដីបន្ថែមទៀតបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ ចំណែកតៃកុងមិនដឹងចុះទៅបាត់បន្សល់ទុក

នៅតែរថយន្តដែលបានរងខូចខាតតែប៉ុណ្ណោះ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងនោះភ្លាមដើម្បីត្រួតពិនិត្យមើលនៅនឹងកន្លែងកើតហេតុដោយសារតែគ្នានការប៉ះពាល់ដល់សម្បត្តិរបស់រដ្ឋ នឹងមិនមានការគ្រោះដល់មនុស្សទេនោះ ទើបសមត្ថកិច្ចហៅរថយន្តមកស្ទូចយកទៅរក្សាទុកជាបណ្ដោះអាសន្ន សិន រង់ចាំម្ចាស់ក្រុមហ៊ុនឬអ្នកបើកបរមកទទួលយកសមត្ថកិច្ចនឹងធ្វើការពន្យល់អប់រំខ្លះៗរាល់ការបើកបរសមត្ថកិច្ចនិងប្រគល់ទៅឲ្យម្ចាស់ដើមវិញ។រក្សាសិទ្ធិ៖ដោយវុត្ថា

អត្ថបទដែលជាប់ទាក់ទង