កំពុងតែនាំប្រុសស្នេហ៍ឡើងឋានសួដើម្បីក្រេបទឹកឃ្មុំទើបតែដាក់ចុះពីលើបង្គងឆ្ងាញ់ផងស្រាប់តែលោកប្ដីតានទាន់ដាច់ចង្ហាន់គេអស់បង្កការភ្ញាក់ផ្អើលទាំងយប់

កណ្ដាល៖ ប្ដីបានតានទាន់ប្រពន្ធរបស់លួចថិតក្បត់ជាមួយនឹងប្រុសថ្មីនៅក្នុងផ្ទះសំណាក់បង្កការភ្ញាក់ផ្អើលទាំងយប់

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ នៅត្រង់ចំណុចផ្ទះសំណាក់មួយកន្លែងដែលមាន(យីហោដាក់ថា)សេងឆេង ស្តិតនៅក្នុងភូមិកំពង់សំណាញ់ទី១ សង្កាត់កំពង់សំណាញ់ ក្រុងទឹកខ្មៅ ខេត្តកណ្ដាល។

ជនរងគ្រោះដែលត្រូវជាប្ដីនោះ មានឈ្នោះសេងឈិន ភេទប្រុស អាយុ ៤១ ឆ្នាំ ជាជនជាតិខ្មែរ មានមុខរបរជាអ្នកគ្រឿងសំណង់ រស់នៅក្នុងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឋម ខេត្តកណ្ដាល មានប្រពន្ធឈ្មោះ ជ)សៀកមួយ ភេទស្រីអាយុ៣១ឆ្នាំ ជាជនជាតិខ្មែរ បច្ចុប្បន្នរស់នៅធំឃុំកើតហេតុខាងលើជាមួយបុរសជាប្ដី បានលួចទៅមានសាហាយស្មន់ផិតក្បត់ប្ដីនឹងកូនជាមួយនឹងបុរសដែលត្រូវជាជនសង្ស័យ ឈ្មោះ ជា ជំនិត ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មានមុខរបរលក់គ្រឿងសំណង់ដូចគ្នា ។

យោងតាមប្រភពព័ត៌មានពីប្ដីដែលជាជនរងគ្រោះបានរៀបរាប់ប្រាប់មកដល់លោកអធិកានគរបាលក្រុងតាខ្មៅឲ្យបានដឹងថា មួយរយៈកន្លងមករូបគាត់ដែលត្រូវជាប្ដីរបស់ជនសង្ស័យម្នាក់នេះបានរៀបការត្រឹមត្រូវស្របច្បាប់ ហើយថែមទាំងបានចុះនៅសំបុត្រអាពាហ៍ពិពាហ៍ជាមួយគ្នាទៀតផង អស់រយះពេល១២ឆ្នាំកន្លងមកហើយ រហូតមកដល់ពេលនេះរូបគាត់នឹងប្រពន្ធដែលជាស្រីផិតក្បត់នេះបានបង្កើតកូនបានចំនួន៣នាក់គឺប្រុស២នឹងស្រី១ទុកជាចំណងដៃទៀតផង បុរសជាប្ដីបានរៀបរាប់បន្តទៀតថាក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះប្រពន្ធរបស់គាត់ចេះតែរកកាំរកូសមិនចុះសម្រុងនឹងគ្នាសោះ ទើបរូបគាត់មានការសង្ស័យក៏បានតាមដានប្រពន្ធគ្រប់ជំហ៊ានរហូតមកទើបរូបគាត់បានយកប្រព័ន្ធ-GPS ទៅដាក់ ជាប់ជាមួយនឹងរថយន្តម៉ាកtorq ដែលប្រពន្ធគាត់បានជិះរាល់ថ្ងៃ លុះមកដល់ថ្ងៃកើតហេតុខាងលើជនសង្ស័យដែលត្រូវជាប្រពន្ធបានសុំរូបគាត់ជូនម្ដាយទៅលេងស្រុកកំណើត ទើបគាត់មានការសង្ស័យក៏បានតាមដានប្រពន្ធរបស់ខ្លួនតាមប្រព័ន្ធGPS ដែលបានដាក់ជាប់នៅក្នុងរថយន្តនោះ ទើបឃើញប្រពន្ធនាំប្រុសសហាយរបស់ខ្លួនចូលទៅក្នុងផ្ទះសំណាក់ ដែលមានយីហោសេងឆេង ទើបរូបគាត់មកប្ដឹងសមត្ថកិច្ចប៉ុស្ត៍កំពង់សំណាញ់ឱ្យចុះទៅធ្វើការឃាត់ខ្លួនប្រពន្ធដែលបាននាំចូលប្រុសសាហាយចូលដេកក្នុងផ្ទះសំណាក់នោះរួមជាមួយនឹងវត្ថុតាងមានរថយន្តម៉ាកtorb ពណ៍សសេរីឆ្នាំ២០២១ ពាក់ស្លាកលេខកម្ពុជាCHSM-7798 និងទូរសព្វដៃចំនួន២គ្រឿងម៉ាកSAMZNG NOt8 នឹងម៉ាកiphone7pIus បញ្ជូនខ្លួនមកកាន់អធិការដ្ធាននគរបាលក្រុងទឹកខ្មៅដើម្បីចិត្តការតាមនិតិវិធីច្បាប់។រក្សាសិទ្ធិ៖ដោយវុត្ថា

អត្ថបទដែលជាប់ទាក់ទង