ជនសង្ស័យបានសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់បណ្ដាលឲ្យដួលម៉ូតូស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ

កំពង់ស្ពឺ៖ ស្រ្តីម្នាក់ត្រូវបានស្លាប់បាត់បង់ជីវិតភ្លាមៗ ក្រោយពេលដែលរូបនាងកំពុងតែជិះម៉ូតូធ្វើដំណើរតាមដងផ្លូវហើយត្រូវបានជនសង្ស័យធ្វើសកម្មភាពឆក់កាបូបពីរូបនាងបណ្ដាលឲ្យដួលម៉ូតូបោកទៅនឹងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០នឹង៣០នាទីព្រឹក ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុចធនាគារអម្រឹត ក្នុងទីរួមខេត្តកំពង់ស្ពឺ ។

យោងតាមប្រភពពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នេះប្រាប់ឲ្យដឹងថានៅមុនពេលហេតុការណ៍នេះបានកើតឡើងពួកគាត់បានឃើញស្ត្រីម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០២១ ពណ៍ខ្មៅមួយគ្រឿងពាក់ស្លាកលេខសៀមរាប1Ak-6956 ជិះធ្វើដំណើរម្នាក់ឯង ខណៈពេលមកដល់ត្រង់ចំណុចនិងធនាគារអម្រឹត ខេត្តកំពង់ស្ពឺ ក៏ស្រាប់តែលេចមុខជនសង្ស័យរួមនិងបក្សពួកជិះម៉ូតូមកក្បែរហើយបានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះបណ្ដាលឱ្យដួលបោកទៅនឹងថ្នល់ស្លាប់បាត់បង់ជីវិតភ្លាមៗតែម្ដង។

ពេលដែលធ្វើសកម្មភាពឆក់កាបូបពីស្ត្រីរងគ្រោះបានហើយពួកគេបាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រម៉ោល ដោយគ្មាននរណាម្នាក់ហ៊ានរំខានដល់ពួកវាឡើង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ទីតាំងកើតហេតុនោះភ្លាមៗផងដែរដើម្បីកំណត់មុខសញ្ញាជនសង្ស័យ ទើបបោះដៃទៅតាមវិទ្យុទាក់ទងគ្រប់បណ្ដាលគោលដៅរបស់សមត្ថកិច្ចនិមួយៗដើម្បីត្រួតពិនិត្យមើលចាប់ជនសង្ស័យយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។

ចំណែកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងកុសលវិច្ច័យរួចរាល់ទើបស្វែងរកអត្តសញ្ញាណប័ណនិងលេខទូរសព្វដើម្បីទាក់ទងទៅក្រុមគ្រួសារនិងសាច់ញាតិឲ្យមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី។រក្សាសិទ្ធិ៖ដោយវុត្ថា

អត្ថបទដែលជាប់ទាក់ទង