ដំណឹងស្វែងរកបងស្រី ឈ្មោះ កឹក អៀកសុីម ដែលបានបែកគ្នា នៅសម័យប៉ុលពត

ប្រិយមិត្ត សូមណូមពរអោយអង្គភាពសារព័ត៌មានCs NewsLive ជួយផ្សព្វផ្សាយស្វែងរកបងស្រីម្នាក់។
ខ្ញុំបាទឈ្មោះ កឹក ឡាយអុី បានបាត់បងស្រី ឈ្មោះ កឹក អៀកសុីម នៅសម័យប៉ុលពត កាលនោះគាត់មានអាយុពី៩ទៅ១០ឆ្នាំនៅជាមួយមីង កឹក សាលី,កឹក តុងឈីវ,នឹងជីដូន ឈ្មោះ កឹក បូអៀម អ្នកលក់អង្គរនៅខេត្តពោធិ៍សាត់ តែគាត់ស្លាប់មុនសម័យប៉ុលពត ។

រហូតមកដល់សព្វថ្ងៃបើឈ្មោះ កឹក អៀមសុីម នៅរស់គាត់មានអាយុចន្លោះពី៥០ទៅ៦០ឆ្នាំ។ បើបងស្រីណាជាកូនកំព្រាតាំងពីសម័យប៉ុលពតរហូតមកដល់សព្វថ្ងៃមិនទាន់បានជួបជាមួយក្រុមគ្រួសារ ហើយមានប្រវត្តិស្រដៀងឈ្មោះខាងលើ(កឹក អៀកសុីម )សូមទាក់ទងមកFacebook/Layi r.Kek ឬបងប្អូនអាចទំនាក់ទំនងមកអង្គភាពសារព័ត៍មាន Cs News Live តាមរយះលេខ086 5555 97-097 2222 469ដើម្បីជជែកគ្នាពីប្រវត្តិដើម។

ព្រោះបងស្រីកាលដែលវង្វេងពីគ្នាគឺគាត់នៅតូច ហើយខ្ញុំក៏នៅតូចមិនដែលជួបបងស្រី។ ដូចេ្នះ មានតែសូមណូមពរបងប្អូនជួយស៊ែម្នាក់មួយបន្តដើម្បីអោយបងស្រី កឹកអៀកសុីម បានឃើញផង។ បើអ៊ុប្រុសស្រីឬកូនក្មួយណាដែលរស់នៅក្នុងខេត្តពោធិ សាត់បានស្គាល់ឈ្មោះទាំង៥នាក់ខាងលើសូមមេត្តាផ្តល់ដំណឹងមកខ្ញុំវិញផង ខ្ញុំនឹងជូនជាសគុណជាទីគាប់ចិត្តផងដែរ។  សូមអរគុណ🙏

អត្ថបទដែលជាប់ទាក់ទង