រថយន្តបើកបោះពួយដាច់រឡែជ្រុលបុកចូលផ្ទះប្រជាពលរដ្ធទាំងកណ្ដាលអធ្រាត្រតែសំណាងល្អគ្មានអ្នករងរបួសនោះទេ

ភ្នំពេញ៖បុរសម្នាក់បើករថយន្តបោះពួយក្នុងល្បឿនលឿនតាមបណ្ដោយផ្លូវលេខ៣៥៥ស្រាប់ដាច់រឺឡែបួងចង្កូតមិនទាន់បុកចូលផ្ទះប្រជាពលរដ្ឋរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្ដាលឱ្យអ្នកនៅក្នុងផ្ទះទាំងអស់នោះរងការគ្រោះថ្នាក់ឡើយ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០២នឹង២០នាទីរំលងអាធ្រាតឈានចូលថ្ងៃ២៨ ខែឧសភា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវលេខ៣៥៥ ស្ថិតក្នុងភូមិទួលគោក សង្កាត់ទូលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញរថយន្តម៉ាកព្រួសមួយគ្រឿងពណ៍ខៀវពាក់ស្លាកលេខភ្នំពេញ2BA-2302 បើកបរក្នុងល្បឿនលឿនស្រាប់តែបានដាច់រឺឡែបួងចង្កូតមិនទាន់ជ្រុលបុកចូលក្នុងផ្ទះប្រជាពលរដ្ឋបង្កបការភ្ញាក់ផ្អើលទាំងកណ្ដាលលើទៅទៀត តែសំណាងល្អមិនបណ្ដាលឱ្យមានរងការគ្រោះថ្នាក់ដល់អ្នកដែលនៅក្នុងផ្ទះនោះទេ ។

ក្រោយកើតហេតុម្ចាស់ផ្ទះបានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានទាំងយប់ឲ្យចុះមកដើម្បីត្រួតពិនិត្យមើលរាល់ការខូចខាតសម្ភារៈមួយចំនួនរបស់គាត់ហើយបន្ទាប់សមត្ថកិច្ចបានយករថយន្តបង្កទៅរក្សាទុកនៅចរាចរណ៍ជើងគោកខណ្ឌឬស្សីកែវរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។រក្សាសិទ្ធិ៖ដោយវុត្ថា

អត្ថបទដែលជាប់ទាក់ទង