មន្រ្តីយោធឹនម្នាក់ត្រូវបានស្លាប់បាត់បង់ជីវិតក្រោយពេលរូបគាត់បើកកង់បីឥណ្ឌាទៅបុកគូទរថយន្តកុងតៃន័រក្រោយដែលចតនៅនឹងចិញ្ចើមផ្លូវ

ភ្នំពេញ៖ មន្រ្តីយោធឹនម្នាក់ត្រូវបានស្លាប់បាត់បង់ជីវិតភ្លាមៗ ក្រោយពេលដែលរូបគាត់បានបើកកង់បីឥណ្ឌាក្នុងល្បឿនលឿនហើយជ្រុលទៅបុកជាមួយនឹងគូទរថយន្តកុងតៃន័រពេញទំហឹងដែលគេបានចតទុកនៅនឹងចិញ្ចើមផ្លូវ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលា១១នឹង១៥នាទីយប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវមហាវិថី ឈ្នះឈ្នោះ ក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

សពជនរងគ្រោះ មានឈ្មោះគង់គីមសិន ភេទប្រុស អាយុ៤៨ ឆ្នាំបច្ចុប្បុន្នស្នាក់នៅ

ម្ដុំជំពូវ័ន្ដ(ត្រូវបានស្លាប់)

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានបញ្ជាក់ប្រាប់ក្រុមការងារស៊ីអេសញ៉ូរបស់យើងខ្ញុំឲ្យបានដឹងថា នៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញបុរសម្នាក់ដែលជាមន្ត្រីយោធឹនចូលនិវត្តន៍ បើកបរកង់បីឥណ្ឌាពណ៍សលាយលឿងមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1TM-5598 បើកបរក្នុងទិសដៅពីជើងមកត្បូង តាមបណ្ដោយមហាវិថី ឈ្នះឈ្នះក្នុងល្បឿនលឿន ខណៈពេលមកដល់ត្រង់ចំណុចភូមិសំរោងក៍បានរ៉េចង្កូតទៅបុកគូទរថយន្តកុងតៃន័ររបស់ក្រុមហ៊ុនផែស្ងួតតេងឡាយក្បាលពណ៍សលាយខៀវមួយគ្រឿងពាក់ស្លាកលេខ3B-7425 ពីក្រោយចំពេញទំហឹងបណ្ដាលឱ្យជនរងគ្រោះស្លាប់បាត់បង់ជីវិតភ្លាមៗមួយរំពេចនៅនឹងកន្លែងកើតហេតុ ចំណែកកង់បីឥណ្ឌាបានរងការខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ដើម្បីធ្វើការវាស់វែងរួចរាល់ក៏បានទាក់ទងទៅផ្នែកជំនាញចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញឲ្យទទលយករថយន្តនិងកង់បីឥណ្ឌារបស់ជនរងគ្រោះទៅរក្សាទុករងចាំដោះស្រាយគ្នាទៅតាមនិតិវិធីនៃច្បាប់។

រីឯសាកសពសមត្ថកិច្ចបានធ្វើកំណត់ហេតុរួចរាល់ក៏បានប្រគល់ឲ្យទៅសាច់ញាតិនិងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។រក្សាសិទ្ធិ៖ដោយវុត្ថា

អត្ថបទដែលជាប់ទាក់ទង