លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាឡឺម៉ង់Horst Seehofer បានបដិសេធន៍មិនព្រមចាប់ដៃលោកស្រីអេនជេឡា មេគែល អធិការបតីអាឡឺម៉ង់ដែលជាមេកោយរបស់គាត់ ព្រោះភ័យខ្លាចឆ្លងជម្ងឺCOVID-19

(អន្តរជាតិ)៖ លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាឡឺម៉ង់Horst Seehofer បានបដិសេធន៍មិនព្រមចាប់ដៃលោកស្រីអេនជេឡា មេគែល អធិការបតីអាឡឺម៉ង់ដែលជាមេកោយរបស់គាត់ ព្រោះភ័យខ្លាចឆ្លងជម្ងឺCOVID-19។

នៅក្នុងឃ្លីបវីដេអូខ្លីមួយបានបង្ហាញរូបលោកស្រីមេគែលលោកដៃឈោងទៅរកចាប់ដៃលោកHorst ប៉ុន្តែត្រូវបានលោកHorstមិនលូកដៃស្វាគមន៍វិញទេ។ បន្ទាប់មកលោករដ្ឋមន្ត្រីបានឲ្យជាសញ្ញាទៅអ្នកស្រីអធិការបតីថាដូចជាមិនចាំបាច់ទេ ហើយអ្នកដែលឈរក្បែរនោះក៏ផ្ទុះសំណើចគឹលតែម្តង។

លោកស្រីអេនជេឡា មេគែល បានបង្ហាញពីការស្រងាកបន្តិច ប៉ុន្តែក្រោយបន្តិចមកអ្នកស្រីក៏បាននិយាយថា៖មិនបញ្ហាទេ ព្រោះនេះជាទង្វើដែលត្រឹមត្រូវហើយ៕

អត្ថបទដែលជាប់ទាក់ទង