ប្រៀបបានដូចជាទេវបុត្រទើបតែចុះមកពីឋានលើ ឬតួអង្គក្នុងរឿងព្រេងបុរាណក្នុងសៀវភៅរឿង តួឯកប្រុស រឿង ភ្លើងត្រជាក់
លោក ប៉ែន ភក្រ្ដ័សុធារិទ្ធ ក្នុងឈុតបុរាណឆ្នៃថ្មីឈ្មោះ រាហ៊ូ បញ្ចេញសាច់ដុំនិងរាងដ៏សង្ហារទាក់ទាញ។ បើយើងក្រលេកមើលរូបថតប៉ុន្មានសន្លឹកនេះ យើងនឹងឃើញថាទាំងតួប្រុស និងឈុតនេះពិតជាស្រស់ស្អាតសាកសម ហាក់ផុសចេញពីផ្ទាំងសិលាប្រាសាទបុរាណអញ្ចឹង។ ឈុតនេះមានក្បាច់ក្បូររំលេចពណ៌ល្អល្អះ ដែលធ្វើអោយអ្នកឃើញហើយមានចិត្តាចង់គ្រងវាអោយខានតែបាន។ ម៉្យាងវិញទៀត ជនជាតិខ្មែរយើងតែងមានជំនឿលើរឿងបុរាណ ទេវតា អ្នកតាវល្លិ ដែលសុទ្ធសឹងតែមានគេនិយាយតៗគ្នាក្នុងរឿងទេវកថា និងព្រេងកថាជាដើម។ ដូច្នេះហើយទើប ឈុតមួយនេះមានភាពលេចធ្លោខ្លាំង ជាពិសេសពេលមានតួឯកប្រុសដ៏សង្ហារគ្រងទៀត មើលទៅរឹតតែដូចតួអង្គក្នុងរឿងបែបអភិនីហារពិតៗតែម្ដង។
ឈុតនេះត្រូវបានរួមសហការបង្កើតដោយ :
លោក Nara Fashion ជាអ្នកគូរគំនូរឈុតនេះ
Tiko Makeup គាត់ជាអ្នកស្លៀកនិងថតវីដេអូ
Stee Ly ជាជាងថតរូបដ៏ជំនាញប្រចាំខេត្តសៀមរាប ជាអ្នកថតនិងកែរូប
Nob Dane Sam Ang kar ជាអ្នករើសនិងឆ្នៃការតុបតែងគ្រឿង
លួង ផានិត ជាអ្នកតម្លើងនិងរចនាគ្រឿងឈុត
Bong Both Make UP ជាអ្នកផាត់មុខតួ
Pen Pheak Sothearith ជាម៉ូដែល។