ពិតជាមានទឹកសប្បុរសធម៍ខ្លាំងណាស់លោកឧកញ៉ា ទៀង ថៃនឹងលោកជំទាវវណ្ណ លុយ ដែរជាអគ្គនាយកក្រុមហ៊ុនទឹកបរិសុទ្ធអេរ៉ូទិចនៅបន្តជួយក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងបន្តរហូត
រាជធានីភ្នំពេញ៖នៅព្រឹក ថ្ងៃទី ២៧ខែឧសភា ឆាំ្ន ២០២១ លោកឧកញ៉ា ទៀង ថៃនឹងលោកជំទាវវណ្ណ លុយ ដែរជាអគ្គនាយកក្រុមហ៊ុនទឹកពិសារអេរ៉ូទិចបានផ្តល់អំណោយជូបដល់ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងនៅគោលដៅសាលារៀនវិទ្យាល័យសាលាសាមគ្គី។
ដែរបានមកទទួល អំណោយសំភារៈមួយចំនួនដូចខាងក្រោម៖
១_ ទឹកសុទ្ធអេរ៉ូទិច ចំនួន ១០០ កេះ
២–នំបន្លែ១២០កញ្ចប់
៣–កំបាំងការពារមុខ២០កំបាំង
៤_N95 ៥០ម៉ាស
លោកឧកញ៉ា ទៀង ថៃនឹងលោកជំទាវវណ្ណ លុយ បានថ្លែងប្រាប់អង្គភាពព័ត៍មានCS News Liveយេីងអោយដឹងថានេះជាទឹកចិត្តមួយក្នុងការជួយលេីកទឹកចិត្តទៅដល់ក្រុមគ្រូពេទ្យក្នុងយុទ្ធធានាការចាក់វ៉ាក់សាំងជូនទៅដល់បងប្អូនប្រជាពលរដ្ធ ហេីយក៏ជាការលេីកកម្លាំងចិត្តទៅដល់លោកគ្រូពេទ្យអ្នកគ្រូពេទ្យដេីម្បីធ្វេីការងារមួយនេះបន្តជួពុកម៉ែបងប្អូនប្រជាពលរដ្ធផងដែរ៕
ជាចុងក្រោយលោកគ្រូពេទ្យអ្នកគ្រូពេទ្យប្រចាំទិស បានថ្លែងអំណរគុណដល់ លោកឧកញ៉ាទៀង ថៃ និង លោកជំទាវ វ៉ាន់ លុយព្រមទាំងក្រុមគ្រួសារដែលបានចូលរួមចំណែកជួយដល់ក្រុមគ្រូពេទ្យ ជួរមុខ ក្នុងយុទ្ធនាការចុះចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ សូមមានសុខភាពល្អ ជោគជយ័ គ្រប់កិច្ចការងារ ដើម្បីជាតិ និង មាតុភូមិ ។