បើកបររថយន្តកុងតៃន័រងោកមួយភាំងទើបបណ្ដាលឲ្យរ៉េចង្កូតទៅបុករះបង្គោលស្លាកសញ្ញាប៉ាន់ណូនឹងបង្គោលភ្លើងបំភ្លឺផ្លូវរងការខូចខាតយ៉ាងដំណំទាំងយប់

 

ភ្នំពេញ៖ បុរសម្នាក់ដែលគេបានដឹងថារូបគាត់គឺជាតៃកុងបើកបររថយន្តម៉ាកកុងតៃន័រមួយគ្រឿងបើកបរក្នុងល្បឿនលឿនហើយក៍បានងោកមួយភាំងបណ្ដាលឲ្យរថយន្តរ៉េចង្កូតទៅបុកនឹងបង្គោលផ្លាកប៉ាណូនឹងបង្គោលភ្លើងសម្រាប់បំភ្លឺ ហើយនៅមិនទាន់អស់ល្បឿងក៍បានបន្តជ្រុលទៅបុកនឹងផ្លាកយីហោរបស់ការ៉ាស់សាំងបណ្ដាលឲ្យបាក់រាបដល់ដី រងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្ដាលឲ្យមានមនុស្សណាម្នាក់រងការគ្រោះថ្នាក់នៅក្នុងហេតុការណ៍នេះឡើង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២នឹង៣០នាទីយប់រំលងអាធ្រាតឈានចូល ថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២១ តាមបណ្ដោយផ្លូវវេងស្រេងត្រង់ចំណុចការ៉ាសសាំងសូគីមិចមួយកន្លែង ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញបុរសម្នាក់បើករថយន្តម៉ាកកុងតៃន័រក្បាលពណ៍ទឹកប្រាក់មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 3A-7374 បើកបរក្នុងទិសដៅពីកើតទៅលិច ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើក៍ហើយរួមនឹងផ្លូវកោងផងនោះ ទើបបួងចង្កូតមិនទាន់ស្រាប់តែរ៉េទៅបុកនឹងបង្គោលប៉ាន់ណូ ហើយបន្តជ្រុលទៅបុកនឹងបង្គោលភ្លើងដែលគេដាក់សម្រាប់បំភ្លឺផ្លូវនៅមិនទាន់អស់ល្បឿនជ្រុលទៅបុកផ្លាកយីហោការ៉ាស់សាំងនឹងខ្សែភ្លើងដែលដាក់នៅខាងលើដាច់ធ្លាក់មករញ៉េរញ៉ៃពេញតែផ្លូវ បង្កការភ្ញាក់ផ្អើលទាំងយប់ចំណែកអ្នកបើកបររថយន្តបង្កបានបើកទ្វាររថយន្តចុះគេចខ្លួនបាត់ស្រមោលតែម្តង ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ រួចទាក់ទងទៅជំនាញផ្នែកការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ឱ្យចុះមកទទួលយករថយន្តបង្កទៅរក្សាទុករង់ចាំម្ចាស់រថយន្តឬថៅកែចូលខ្លួនមកដោះស្រាយគ្នាទៅតាមនិតិវិធីច្បាប់។រក្សាសិទ្ធិ៖ដោយវុត្ថាCS

អត្ថបទដែលជាប់ទាក់ទង