រថយន្តស៊េរីទំនើបមួយគ្រឿងព្រលះគ្នាជាមួយនឹងម៉ូតូពេញទំហឹងបណ្ដាលឱ្យភាគីខាងម៉ូតូរងរបួសធ្ងន់បាក់ជើងម្ខាង

 

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសបាក់ជើងម្ខាងយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីបានជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តជាមួយនឹងម៉ូតូ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យភ្លាមៗផងដែរ ចំណែករថយន្តនិងម៉ូតូបានរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០២នឹ៣០នាទីរសៀល ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២១ តាមបណ្ដោយផ្លូវព្រះនរោត្តម ទល់មុខនឹងសណ្ឋាគារតៃម៉េងស្ថិតក្នុងទឹកដីខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងគេបានឃើញរថយន្តសេរីទំនើបម៉ាកLanq cruisr ពណ៍ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2T-0208 បើកបរតាមបណ្ដោយផ្លូវព្រះនរោត្តម ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើក៏ជ្រុលទៅបុកជាមួយនឹងម៉ូតូម៉ាកឌ្រីមសង់០១៣ ពណ៍ខ្មៅមួយគ្រឿងពាក់ស្លាកលេខកំពង់ឆ្នាំង1E-5616 ជិះធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តមដូចគ្នា បណ្ដាលរថយន្តនិងម៉ូតូរងការខូចខាតយ៉ាងដំណំ ចំណែកអ្នកបើកបរម៉ូតូបានរងរបួសបាក់ជើងម្ខាងយ៉ាងធ្ងន់ធ្ងរឬបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ដើម្បីធ្វើការវាស់វែងរួចរាល់ក៏បានយករថយន្តនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅឯការិយាល័យភ្នែកចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។រក្សាសិទ្ធិ៖ដោយវុត្ថា

អត្ថបទដែលជាប់ទាក់ទង