លោកស្រីវរៈសេនីយ៍ឯក ទេព សុមនា នាយសេនាធិការរង យោធភូមិភាគពិសេសតំណាង ដ៍ខ្ពង់ខ្ពស់លោកឧកញ៉ាទៀង ថៃ និងលោកជំទាវ វ៉ាន់ លុយ បាននាំយក បាយឡុកឡាក់ ចំនួន ៥៥ កញ្ចាប់ និង ទឹកសុទ្ធអេរ៉ូទិច ចំនួន ១២ កេះ ជូនដល់កម្លាំងយោធាភូមិភាគពិសេសក្នុងការចុះចាក់វ៉ាក់សាំងគោលដៅទី៣
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី ២៦ខែ ឧសភា ឆាំ្ន ២០២១ លោកស្រីវរៈសេនីយ៍ឯក ទេព សុមនា នាយសេនាធិការរង យោធភូមិភាគពិសេសតំណាង ដ៍ខ្ពង់ខ្ពស់លោកឧកញ៉ាទៀង ថៃ និង លោកជំទាវវ៉ាន់ លុយ ។បាននាំយក បាយឡុកឡាក់ ចំនួន ៥៥ កញ្ចាប់ និង ទឹកសុទ្ធអេរ៉ូទិច ចំនួន ១២ កេះ ជូនដល់ក្រុមការងារ ចុះ ចាក់វ៉ាក់សាំងគោលដៅទី៣ ( ម្ជុលទី២ ) ភូមិសាស្ត្រ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ប្រចំាការដោយលោកឧត្តមសេនីយ៍ត្រីវេជ្ជបណ្ឌិត ឆន សុគន្ធ នៅគោលដៅវិទ្យាល័យដំបូកខ្ពស់ ។
លោកមេបញ្ជាការ បានថ្លែងអំណរគុណដល់ លោកឧកញ៉ាទៀង ថៃ និង លោកជំទាវ វ៉ាន់ លុយ ព្រមទាំងក្រុមគ្រួសារដែលបានចូលរួមចំណែកជួយដល់ក្រុមគ្រូពេទ្យ ជួរមុខ ក្នុងយុទ្ធនាការចុះចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ សូមមានសុខភាពល្អ ជោគជយ័ គ្រប់កិច្ចការងារ ដើម្បីជាតិ និង មាតុភូមិ ។