អគ្គីភ័យបានឆាប់ឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងធ្វើអំពីថ្មប្រក់ស័ង្គសីបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ធនឹងរថយន្តពន្លត់អគ្គីភ័យមិនទាន់ពីមូលហេតុ

ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នងសង់អំពីថ្មប្រក់ស័ង្កសីត្រូវបានអគ្គីភ័យឆាប់ឆេះបណ្ដាលឱ្យរងការខូចខាតសម្ភារៈមួយចំនួនដែលយកចេញមិនទាន់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្នុងភូមិនិងរថយន្តពន្លត់អគ្គីភ័យចុះមួយជួយធ្វើអន្តរាគមន៍បាញ់ពន្លត់។

ហេតុការណ៍អគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង០១នឹង៣០នាទីរសៀល ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ស្ថិតក្នុងភូមិឬស្សីទី៣ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៏មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានរៀបរាប់ឲ្យដឹងថានៅមុនពេលកើតហេតុម្ចាស់ផ្ទះរវល់នៅខាងក្រៅរូបគាត់មិនបានដឹងនោះទេ មានតែប្រជាពលរដ្ឋដែលនៅជិតនោះបានឃើញផ្សែងហុយចេញពីក្នុងផ្ទះកើតហេតុនោះយ៉ាងខ្លាំងទើបគាត់មានការសង្ស័យក៏បានរត់មកប្រាប់ម្ចាស់ផ្ទះឲ្យមកមើល ស្រាប់តែឃើញផ្សេងហុយកាន់តែខ្លាំងទើបមានការផ្អើលឆោឡោរាយការណ៍ជូនសមត្ថកិច្ចនឹងទាក់ទងទៅរថយន្តពន្លត់អគ្គីភ័យឱ្យចុះមកធ្វើការបាញ់ពន្លត់តែក្នុងស្ថានភាពមួយគួរឲ្យសោកស្ដាយដោយសារតែកន្លះផ្លូវបេតុងមានសភាពតូចចង្អៀតទើបរថយន្តពន្លត់អគ្គីភ័យចូលមកមិនបានមានតែឈប់នៅខាងក្រៅហើយទាញ់ទយោត ហើយបាញ់ពន្លត់ព្រមទាំងបងប្អូនប្រជាពលរដ្ឋខ្លះក៏បានយកបំពង់សម្រាប់បាញ់ពន្លត់អគ្គីភ័យនាំគ្នាចូលទៅជួយបាញ់ម្នាក់មួយដៃមួយជើងហើយនឹងវ៉ៃជញ្ជាំងទម្លុះចូលទើបអគ្គីភ័យនោះបានរលត់ទៅវិញជាស្ថាពរ។

សូមបញ្ជាក់សម្ភារៈអ្វីដែលរងការខូចខាតនៅក្នុងផ្ទះនោះសមត្ថកិច្ចមិនទាន់ស្រាវជ្រាវនិងបញ្ជាក់ជូនបាននៅឡើយទេ។រក្សាសិទ្ធិ៖ដោយវុត្ថា

អត្ថបទដែលជាប់ទាក់ទង