កម្រមានណាស់ លោកពូសន្តិសុខ២នាក់ រើសបានកាបូបលុយនៅជិតកន្លែងទូដាក់លុយ ហើយគាត់បានរក្សាទុកអោយម្ចាស់ដើមវិញ

កាលពីពេលថ្មីៗនេះ យោងតាមរយៈគណនី ហ្វេសប៊ុកមួយដែលមានឈ្មោះ Rithy Prum បានសរសេររៀបរាប់ប្រាប់ឱ្យដឹងពីរឿងរ៉ាវមួយ ដែលធ្វើឲ្យរូបគាត់មានការសប្បាយចិត្ដជាខ្លាំង បន្ទាប់ពីកាបូបលុយរបស់គាត់ បានភ្លេចនៅទូរATM របស់ធនាគារ ABA ប៉ុន្ដែក៏ត្រូវបានអ៊ុំសន្ដិសុខ បានឃើញ រួចក៏បានយកមករក្សាទុកឱ្យគាត់។

ក្នុងសំណេរបង្ហោះឡើង ដោយម្ចាស់គណនីខាងលើ បានសរសេររៀបរាប់ប្រាប់ឱ្យដឹងថា៖”កាលពីម្សិលមិញ ថ្ងៃទី ២៩ ខែ ០២ ឆ្នាំ ២០២០ ម៉ោងប្រហែល ១១៖៣០ព្រឹក ដោយមានភាពប្រញ៉ាប់ប្រញាល់ ខ្លាចហួសម៉ោងណាត់ការងារកស៊ី ខ្ញុំបានភ្លេចកាបូបដៃរបស់ខ្ញុំ នៅពេលខ្ញុំទៅដាក់លុយ (Deposit Money) នៅម៉ាស៊ីនទូរ ATM របស់ធានាគា ABA សាខា ភ្នំពេញថ្មី តាមបណ្តោយផ្លូវ ហានណូយ ប្រហែលជិត១ម៉ោងក្រោយមកខ្ញុំក៏ត្រលប់មករកវិញ ហើយចតឡានចូលរកភ្លាមដោយអន្ទៈសាតែរកមិនឃើញ ដោយសំណាងល្អ ខ្ញុំបានសួរទៅលោក ពូ២នាក់ដែលជាបុគ្គលិកសន្តិសុខរបស់ធានាគា ABA ហើយពួកគាត់ទាំង២នាក់បានឆ្លើយថា ពួកខ្ញុំបានយកនិងរក្សាទុកអោយ ពេលនោះខ្ញុំពិតជារំភើបនិងត្រេតល្អណាស់ ហើយពិតជាអរគុយ៉ាងជ្រាលជ្រៅបំផុតចំពោះ ទឹកចិត្តដ៌ល្អ ទង្វើល្អនិងសេចក្តីស្មោះត្រង់របស់ លោកពូទាំង២នាក់ ហើយខ្ញុំក៌បានជូនសាគុណពួកគាត់ទាំង២នាក់ ប្រាក់បន្តិចបន្តួច ហើយក៌ចូលត្រេតអរ និងអបអរ

ដែលធនាគារ ABA មានបុគ្គលិកល្អ និងភាពស្មោះត្រង់ដូចលោកពូទាំង២នាក់ ហើយជូនពរអោយធនាគារ ABA កាន់តែជោគជ័យរីកចំរើនថែមទៀត នេះហើយជា ចំនុច១ នៃភាពជោគជ័យរបស់ស្ថាប័នមួយ ដែលផ្តើមចេញពី មានបុគ្គលិកល្អ និងស្មោះត្រង់ដូចលោកពូទាំង២ជាគំរូ ដែលធ្វើអតិថិជន កាន់តែមានទំនុកចិត្តថែមមួយកំរិតទៀត។ល។ “នៅពេលដែលយើងមានចិត្តបុណ្យ និងធ្វើតែអំពើល្អ នោះយើងនឹងជួបតែរឿងល្អៗ ទោះជួបរឿងអាក្រក់ ក៏ប្រែទៅជាល្អ” ពីខ្ញុំបាទ ព្រំ រិទ្ធី”។

អត្ថបទដែលជាប់ទាក់ទង