បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅលើផ្លូវបេតុងក្នុងភូមិសន្សំកុសល៣សង្ស័យជាករណីឃាតកម្មវ៉ៃសម្លាប់បង្ករការផ្អើល

 

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មនៅលើដងផ្លូវបេតុងមួយកន្លែងឋិតនៅក្នុងភូមិសន្សំកុសល់៣)សង្ស័យជាករណីឃាតកម្មវ៉ៃសម្លាប់ទើបបង្កការភ្ញាក់ផ្អើលទាំងព្រឹកទៅដល់ប្រជាពលរដ្ឋហើយក៏បានរាយការណ៍ជូនទៅដល់សមត្ថកិច្ចមូលដ្ឋានឲ្យចុះមកត្រួតពិនិត្យមើល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៦នឹង៣០ព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិសន្សំកុសល(៣) សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមាន ឈ្មោះម៉ុកអង្គារស្មី ភេទប្រុស អាយុ៣៥ ស្នាក់នៅភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ (ស្លាប់)។

យោងតាមប្រភពព័ត៌មានដែលយើងទទួលបានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរង់គ្រោះនិងជនដៃដល់គឺជាមនុស្សស្គាល់គ្នា ក្រោយមកក៏បានឈ្លោះប្រកែកគ្នា ទើបឈានទៅដល់ការវ៉ៃសម្លាប់ជនរងគ្រោះបណ្ដាលឲ្យបាក់ជើងឆ្វេងម្ខាងហើយនឹងបែកមុខបែកមាត់ហូរឈាមពេញខ្លួនរហូតដល់ស្លាប់បាត់បង់ជីវិត។

បន្ទាប់ពីទទួលបានដំណឹងនេះភ្លាមៗសមត្ថកិច្ចមូលដ្ឋានក៏បានសហការគ្នាយ៉ាងយកចិត្តទុកដាក់ជាមួយនិងកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌមានជ័យស្រាវជ្រាវនិងឈានទៅដល់ការចាប់ខ្លួនជនសង្ស័យបានចំនួន២នាក់ផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ទីតាំងកន្លែងកើតហេតុនោះភ្លាម រួចបានចងខ្សែហ៊ំព័ត្នទុកឲ្យជំនាញផ្នែកកុសលវិជ័យរបស់ក្រសួងមហាផ្ទៃចុះមកត្រួតពិនិត្យមើលនៅលើដងខ្លួនសាកសព ក្រោយមកសមត្ថកិច្ចជំនាញបានបញ្ជាក់ប្រាប់ឲ្យដឹងថាការស្លាប់បង់ជីវិតរបស់ជនរងគ្រោះនេះពិតជាករណីឃាតកម្មវ៉ៃសម្លាប់នឹងដំបងពិតប្រាកដមែន។

ក្រោយពេលសមត្ថកិច្ចជំនាញបានធ្វើកោសល្យវិច័យរួចរាល់មកក៏បានដឹកជនរងគ្រោះយកទៅតម្កល់ទុកនៅវត្តរងចាំសាច់ញាតិនិងក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។រក្សាសិទ្ធិ៖ដោយហេងវុត្ថា

អត្ថបទដែលជាប់ទាក់ទង