សិស្សជប៉ុន៥នាក់ សំណូមពរឲ្យសមត្ថកិច្ច និងក្រសួងអប់រំ ជួយរកយុត្តិធម៌ ខណៈអ្នកគ្រប់គ្រងវិទ្យាស្ថានបច្ចេកទេសគីរីរម្យ បញ្ចប់ការសិក្សាពួកគាត់មុនកិច្ចសន្យា ថែមទាំងឲ្យសន្តិសុខប្រើហិង្សាទៀតផង

កំពង់ស្ពឺៈ សិស្សប្រុសជនជាតិជប៉ុនចំនួន៥រូប កើតទុក្ខមិនសុខចិត្ត ខណៈដែលអ្នកគ្រប់គ្រងវិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យ ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានសម្រេចបញ្ចប់ការសិក្សារបស់ពួកគាត់មុនកិច្ចសន្យាសិក្សា ដោយពួកគាត់មិនមានធ្វើខុសក្នុងវិន័យសាលាណាមួយទាល់តែសោះ។

បើតាមការបញ្ជាក់ពីបុរសជនជាតិជប៉ុនម្នាក់ ក្នុងចំណោមគ្នា៤នាក់ ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ បានប្រាប់មកក្រុមអ្នកសារព័ត៌មាន ឲ្យដឹងថា ដំបូងឡើយពួកគាត់បានធ្វើដំណើរពីប្រទេសជប៉ុន មកសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាគីរីម្យផ្នែក IT ព័ត៌មានវិទ្យា  ដោយបង់ការសិក្សាក្នុងម្នាក់១ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ ហើយពួកគាត់ធ្វើកុងត្រារៀនចំនួន៤ឆ្នាំ ទើបបញ្ចប់ ស្រាប់តែការសិក្សារបស់ពួកគាត់ ទើបតែបានមួយឆ្នាំ ខាងសាលាបានចេញលិខិតបញ្ចាប់ការសិក្សាពួកគាត់  ដោយចោទប្រកាន់ថា ពួកគាត់មានការប្រើលទូរសព្ទ័ថតរូបភាពនៅក្នុងសាលប្រជុំ និងទិដ្ឋភាពក្នុងសាលា ហើយមានការបង្ហោះរិះគន់ទៅលើសាលា។

តាមការបញ្ជាក់ពីសិស្សជនជាតិជប៉ុន យ៉ាងច្បាស់ថា ពួកគាត់មិនបានថតរូប ឬបង្ហោះ និងធ្វើខុសវិន័យក្នុងសាលានោះទេ ស្រាប់តែអ្នកគ្រប់គ្រងសាលា បានបញ្ជាឲ្យសន្តិសុខ ដែលយាមមើលការខុសត្រូវសាលា មកឃាត់គាត់ ដើម្បីដកយកទូរសព្ទ័ និងធ្វើការឆែកដោយមិនបានសុំគាត់ត្រឹមត្រូវទេ ហើយសន្តិសុខនោះក៏បានប្រើអំពើហិង្សាមកលើពួកគាត់ថែមទៀតផង។

ជាចុងក្រោយសិស្សជនជាតិជប៉ុនទាំង៥នាក់ ដែលត្រូវបានសាលាបានបញ្ចប់ការសិក្សា ព្រមទាំងឲ្យសន្តិសុខប្រើហឹង្សាមកលើពួកគាត់ទៀត សម្រេចដាក់ពា្យបណ្តឹងស្នើសុំអោយអាជ្ញាធរពាក់ពន្ធ័ និងក្រសួងពាក់ពន្ធ័ ជួយរកដំណោះស្រាយជូនពួកគាត់។

ជុំវិញករណីនេះ អង្គភាពសារព័ត៌មាន CS News Live បានព្យាយាមធ្វើការទំនាក់ទំនងទៅអ្នកគ្រប់គ្រងវិទ្យាស្ថានបច្ចេកទេសគិរីរម្យ សុំការបំភ្លឺដែរ តែគ្មានលេខទូរស័ព្ទ ដូចនេះបើសិនអ្នកគ្រប់គ្រងវិទ្យាស្ថានបច្ចេកទេសគិរីរម្យ ចង់ធ្វើការបំភ្លឺអាចទំនាក់ទំនង់មកអង្គភាពយើងរាល់ម៉ោងធ្វើការ៕

អត្ថបទដែលជាប់ទាក់ទង