ផ្ទុះការភ្ញាក់ផ្អើលខ្លាំង ! អគ្គនាយកក្រុមហ៊ុនកាវវិទ្យាសាស្រ្តរចនាGLUE VIP ប្រតិកម្មខ្លាំង ចំពោះអ្នកក្លែងបន្លំកាវវិទ្យាសាស្ត្ររបស់លោក

 

 

ភ្នំពេញ៖ លោកគឹម  មករា អគ្គនាយកក្រុមហ៊ុនកាវវិទ្យាសាស្រ្តរចនា GLUE VIP បានចេញប្រតិកម្មតបខ្លាំងៗចំពោះអ្នកដែលបានក្លែងបន្លំកាវវិទ្យាសាស្ត្រ ដែលមាន រូបរាង លក្ខណៈ និងឈ្មោះប្រហាក់ប្រហែលនឹងកាវវិទ្យាសាស្ត្រក្រុមហ៊ុនរបស់លោក ដែលអាចបង្កឲ្យមានភាពភាន់ច្រឡំចំពោះប្រជាពលរដ្ឋអ្នកប្រើប្រាស់ ។

បើយោងតាមគណនីហ្វេសប៊ុករបស់អគ្គនាយកក្រុមហ៊ុនកាវវិទ្យាសាស្រ្តរចនា GLUE VIP នៅថ្ងៃទី២៥ ខែឧសភានេះ បានបង្ហោះរូបភាពកាវវិទ្យាសាស្ត្រដែលលោកចាត់ទុក ជាកាវក្លែងបន្លំ និងអបដោយសារថា «ផលិតផលកាវវិទ្យាសាស្រ្ត ក្លែងក្លាយ វាមានផ្ទុកសារធាតុគីមីខ្លាំងបំផុតចំពោះអ្នកប្រើប្រាស់ វាមានផ្ទុកជំងឺមហារីកសួតធ្ងន់ធ្ងរ និងអាចចម្លងមកអ្នកប្រើ ប្រាស់តាមរយះការប៉ះផ្ទាល់និងកំពុងប្រើប្រាស់វាតាមក្លិនរបស់វា» ។

ទន្ទឹមនឹងនេះ លោកគឹម  មករា អគ្គនាយកក្រុមហ៊ុនកាវវិទ្យាសាស្រ្តរចនា GLUE VIP បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមកុំប្រើប្រាស់វាឲ្យសោះព្រោះអាចប៉ះពាល ខ្លាំង ។ ជាមួយគ្នានេះលោកបានអំពាវនាវឲ្យស្ថាប័នពាក់ពន្ធសើបអង្កេតចំពោះករណី ខាងលើនេះ ៕

អត្ថបទដែលជាប់ទាក់ទង