ម៉ូតូ២គ្រឿងប្រលះគ្នាពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ម៉ូតូ២គ្រឿងប្រលះគ្នាពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញ៖ម៉ូតូពីគ្រឿងបានបុកគ្នាពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់រងរបួសបាក់ជើងយ៉ាងធ្ងន់ធ្ងរត្រូវបានបញ្ជូនយកទៅសង្រ្គោះភ្លាមៗនៅឯមន្ទីពឹទ្យផងដែរ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៧នឹង១៥នាទីយប់ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវលេខ២៨៩ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកគុបជ្រុងពណ៍ទឹកបុិចមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1l-8616 ជិះធ្វើដំណើរម្នាក់ឯង ខណៈពេល មកដល់ត្រង់ចំណុចនឹងABA ក៏ស្រាប់តែឃើញបុរសម្នាក់ជិះម៉ូតូម៉ាកស្គុបពីពណ៍សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1TC-4532 ជិះមកពីក្រោយជ្រុលទៅបុកចំពេញទំហឹងបណ្ដាលឲ្យដួលបាក់ជើងម្ខាងរងរបួសយ៉ាងធ្ងន់ធ្ងរទៅបានដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ដើម្បីធ្វើការវាស់វែងហ្នឹងយកម៉ូតូទាំងពីគ្រឿងទៅរក្សាទុកនៅឯចរាចរណ៍ ខណ្ឌទួលគោកអូនរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។ រក្សាសិទ្ធិ៖ដោយវុត្ថា

អត្ថបទដែលជាប់ទាក់ទង