គួរឲ្យអាសូរណាស់មនុស្ស៣នាក់ត្រូវស្លាប់បាត់បង់ជីវិតក្រោយពេលដែលជួបគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់មួយនេះ។

 

ខេត្តបាត់ដំបង៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់មួយបានកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ៥ក្នុងទឹកដីខេត្តបាត់ដំបង បណ្ដាលឲ្យស្ត្រី៣នាក់ត្រូវស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១នឹង២០ថ្ងៃត្រង់ ត្រូវនឹងថ្ងៃទី ២៤ ខែឧសភាឆ្នាំ២០២១ តាមបណ្ដោយផ្លូវជាតិលេខ៥ នៅក្នុងទឹកដីខេត្តបាត់ដំបង ។

ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងពីនាក់នេះគឺជាសិស្សសាលាដែលបានត្រឡប់មកពីយកក្រដាសប្រឡងគីគ្រូរសនៅស្រកស្វាយជ្រុំ ខេត្តបាត់ដំបង រីឯស្រ្តីម្នាក់ទៀតដែលបានស្លាប់បាត់បង់ដែរនោះគាត់គឺជាក្រុមគ្រួសាររបស់រថយន្តរងគ្រោះម៉ាកនីសាន់។

យោងតាមប្រភពព័ត៌មាននិងសម្លេងនៅក្នុងរូបភាពវីដេអូនេះបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់មួយនេះ បានបង្កឡើងដោយរថយន្តលុចស៊ីសពណ៌ខ្មៅមួយគ្រឿងបើកបរក្នុងល្បឿនលឿនបញ្ច្រាស់ទិសដៅគ្នាហើយជ្រុលទៅបុកជាមួយនឹងម៉ូតូសិស្សសាលាមួយគ្រឿងដែលបានជិះឌុបគ្នាធ្វើដំណើរតាមដងផ្លូវជាតិលេខ៥បណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុចំណែកម៉ូតូជនរងគ្រោះផ្លោងខ្ទាតជិត១០០ម៉ែត្រពីកន្លែងកើតហេតុ ចំណែករថយន្តបង្កនៅមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកនឹងរថយន្តនីសាន់ពណ៍ក្រហមមួយគ្រឿងទៀតបណ្ដាលឱ្យផ្លោងខ្ទាតធ្លាក់ទៅចិញ្ចើមផ្លូវសង្កត់ទៅលើស្ត្រីម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម ។

ចំណែកអ្នកបើកបររថយន្តបង្កក្រោយពីកើតហេតុបានបើកទ្វាររថយន្តគេចខ្លួនបាត់ស្រម៉ោលបបន្សល់ទុកតែរថយន្តនិងសាកសពទាំងបីនាក់នៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ធ្វើការវាស់វែងនិងយករថយន្ដទាំងពីរគ្រឿងទៅរក្សាទុករងចាំដោះស្រាយគ្នានៅពេលក្រោយ ។

ចំណែកសាកសពទាំង 3 នាក់សមត្ថកិច្ចធ្វើកំណត់ហេតុរួចរាល់បានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

អត្ថបទដែលជាប់ទាក់ទង