បុរសម្នាក់ស្រវឹងស្រាជោគជាំជិះម៉ូតូរ៉េពេញផ្លូវជ្រុលទៅបុកនឹងគូថរថយន្តគេពីក្រោយបណ្ដាលឲ្យបែកស្តុបអស់ម្ខាង

 

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាជិះមូតូរ៉េពេញផ្លូវក៍ជ្រុលទៅបុកជាមួយនឹងគូថរថយន្តរបសើគេពីខាងក្រោយបណ្ដាលឲ្យបែកស្តុបអស់មួយចំហៀង។

ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង០៨នឹង១៥នាទីយប់ ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវវេងស្រេងកែងនឹងផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី០៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៏មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកព្រូសពណ៍ស្ករមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BJ-2060 បើកធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេង ខណៈពេលមកដល់នឹងផ្លូវកែង៣០ម៉ែត្រ ក៏ស្រាប់តែឃើញបុរសម្នាក់ទំនងជាស្រវឹងជិះម៉ូតូម៉ាកឌ្រីមសង់សឹរីឆ្នាំ២០១៦ពណ៍ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្បំពេញ1FZ-0454 រេពេញផ្លូវហើយជ្រុលមកបុកចំគូថរថយន្តពីហៀងខាងក្រោយបណ្ដលឲ្យបែកស្តុបអស់ម្ខាង បន្ទាប់មកម្ចាស់រថយន្តក៍បានទៀមទៀរឲ្យបុរសរូបនោះសងរាល់ការខូចខាត ទើបគាត់ប្រាប់ទៅម្ចាស់រថយន្តវិញថាគាត់គ្មានសមត្ថភាពសងទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ជួយធ្វើការសម្របសម្រួលទៅដល់ភាគីទាំងពីរទើបបុរសដែលជាអ្នកបង្កនោះលត់ជង្គង់ហើយលើកដៃសំពះសុំអង្វរទៅដល់ម្ចាស់រថយន្តទើបព្រមទន់ចិត្តមិនទារសំណង់បន្តទៀតទេ ហើយក៏បានបើករថយន្តបន្តដំណើរទៅមុខដើម្បីបញ្ចប់រឿង។រក្សាសិទ្ធិ៖ដោយវុត្ថា

អត្ថបទដែលជាប់ទាក់ទង