រន្ធត់ណាស់ស្លាប់ពីនាក់ទាំងព្រឹកករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តជាមួយនឹងម៉ូតូម្ដុំគល់ស្ពានព្រែកតាម៉ាក់

 

ខេត្តកណ្ដាល៖ ស្ត្រីពីរនាក់បានស្លាប់បាត់បង់ជីវិតក្នុងពេលតែមួយដោយសារតែរថយន្តបែនបានបើកគៀហើយកិនពីលើបណ្ដាលឱ្យស្រ្តីនាក់ទាំងពីស្លាប់ភ្លាមៗមួយរំពេចនៅក្នុងថ្លុកឈាម។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៨នឹង៣០នាព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវជាតិលេខ០៨ ត្រង់ចំណុចរវង្វង់មូលគល់ស្ពានព្រែកតាម៉ាក់ចុងខាងកើត ស្ថិតក្នុងភូមិព្រែកតាម៉ាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

សពជនរងគ្រោះទី១មានឈ្មោះ សំមុំ ភេទស្រី អាយុ-៤៧ឆ្នាំ រសនៅក្នុងភូមិអញ្ចែងលើ ឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ស្លាប់) ស្រ្តទី២ ឈ្មោះភភធូ ភេទស្រី អាយិ ៥២ ឆ្នាំ សព្វថ្ងៃរសនៅក្នុងភូមិកើតហេតុជាមួយគ្នា(ស្លាប់)។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញស្រ្តីដែលជាជនរងគ្រោះ២នាក់ជិះម៉ូតូម៉ាកហុងដាសេ125 ពណ៍ខ្មៅមួយគ្រឿង ពាក់ស្លាកលេខគ៊ភ្នំពេញ1CB-4544 ជិះធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ខណៈពេលមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្តធុនធំម៉ាក-HYUNDDI មួយគ្រឿងពាក់ស្លាកលេខ-3D-3003 បើកបរស្របទិសដៅគ្នាមកពីក្រោយជាមួយនឹងម៉ូតូរបស់ជនរងគ្រោះ ជ្រុលមកកៀរបណ្ដាលឲ្យដួលហើយកិនពីលើចំក្បាលប្រកាច់ស្លាប់ទំាងពីនាក់ភ្លាមៗនៅកន្លែងកើតហេតុ។

ចំណែកនាក់បើកបររថយន្តបង្កក្រោយពីកើតហេតុការនេះភ្លាមបានព្យាយាមបើករថយន្តរបស់ខ្លួនចូលទើបក្នុងសាលាស្រុកខ្សាច់កណ្ដាល ដើម្បីសារភាពទោស ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ដើម្បីធ្វើការវាស់វែងនឹងប្រមូលសម្ភារៈរបស់ជនរងគ្រោះនោះរួមជាមួយនឹងម៉ូតូទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។

ចំណែកសពជនរងគ្រោះក្រោយពេលសមត្ថកិច្ចធ្វើកំណត់ហេតុរួចរាល់បានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។រក្សាសិទ្ធិ៖ហេងវុត្ថា

អត្ថបទដែលជាប់ទាក់ទង