បុរសម្នាក់ទំនងជាស្រវឹងស្រាបើករថយន្តរេចង្កូតទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងាជើងធ្លាយចេញមកសុទ្ធតែពងទារបែករាយពេញថ្នល់

 

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាជោគជាំបើករថយន្តរេពេញផ្លូវបួងចង្កូតមិនទាន់ជ្រុលទៅបុកនឹងរបាំងទ្រូងផ្លូវបណ្ដាល់ឲ្យក្រឡាប់ផ្ងារជើង ខ្ទៀតចេញមកក្រៅសុទ្ធតែពងទាបែករាយពេញតែថ្នល់ បណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ តែមិននណាម្នាក់រងគ្រោះថ្នាក់នៅក្នុងហេតុការណ៍នោះទេ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៩នឹង៣០នាទីយប់ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវលេខ២៨៩ ក្នុងសង្កាត់បឹងទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ទំនងជាស្រវឹងស្រាបើករថយន្តម៉ាកតាកូម៉ាពណ៍សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AE-1712 ដឹកពងទារពេញតែក្នុងរថយន្ត ហើយបើកបរក្នុងល្បឿនលឿន ខណៈពេលមកដល់ចំណុចកើតហេតុខាងលើក៏បានរេចង្កូតទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យក្រឡាប់ផ្ងារជើងទៅមុខលែងរួចនិងរងការខូចខាតដល់ទ្រូងផ្លូវមួយចំនួនដែលជាសម្បត្តិរបស់រដ្ឋផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់និងធ្វើការវាស់វែងរួចរាល់ទើបទាក់ទងទៅជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញឱ្យមកទទួលយករថយន្តបង្កទៅរក្សាទុករង់ចាំម្ចាស់ចូលខ្លួនទៅដោះស្រាយចំពោះមុខច្បាប់។រក្សាសិទ្ធិ៖ដោយក្រុមការងារCS

អត្ថបទដែលជាប់ទាក់ទង