ម៉ូតូពីគ្រឿងបុកគ្នាពេញទំហឹងនៅផ្លូវវេងស្រេងស្រាប់តែមានរថយន្តកូរ៉េមួយគ្រឿងមកធ្វើអន្តរគមន៍លើកម៉ូតូដាក់ចូលក្នុងរថយន្តហើយព្យាយាមបើករត់គេចខ្លួន

 

ភ្នំពេញ៖ ម៉ូតូពីគ្រឿងបុកគ្នាពេញទំហឹងនៅតាមដងផ្លូវវេងស្រេងស្រាប់តែមានរថយន្តកូរេមួយគ្រឿងបិទឃ្លុបជឹតបើកមកក្បែជួយធ្វើអន្តរគមន៍លើកម៉ូតូដាក់ចូលទៅក្នុងរថយន្តហើយព្យាយាមបើករត់គេចតាំងពីកន្លែងកើតហេតុរហូតចូលមកដល់នៅបេតុងជិតនឹងបុរីឡេងសុវ៉ាត់ត្រាត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចតាមស្ទាក់ចាប់បានទាំងអ្នកបើកបរនិងរថយន្ត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០នឹង៣០នាទីព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ក្នុងសង្កាត់ចោមចៅទី០២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានដែលយើងទទួលបានពីប្រជាពលរដ្ឋបានរៀបរាប់ឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញម៉ូតូ ពីគ្រឿងបុកគ្នានៅលើដងផ្លូវវេញស្រេងស្រាប់តែមួយសន្ទុះក្រោយមកក៏មានរថយន្តកូរ៉េបិទឃ្លុបជឹតមួយគ្រឿងពណ៍ទឹកបុិចពាក់ស្លាកលេខភ្នំពេញ2AZ-1842 បើកឈប់ក្បែហើយប្រញាប់ប្រញាល់លើកម៉ូតូចូលទៅក្នុងឃ្លប់រថយន្ត រួចព្យាយាមបើករត់រហូតមកដល់ទល់មុខនឹងបុរីឡេងសុវ៉ាត់ត្រាទើបសមត្ថកិច្ចនិងប្រជាពលរដ្ឋធ្វើការឃាត់បាន។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានប្រគល់រថយន្តរួមទាំងអ្នកបើកបរឲ្យមកនគរបាលប៉ុស្ដ៍ចោមចៅដើម្បីធ្វើការសាកសួរបន្តនឹងដាក់ទោសទណ្ឌទៅតាមនីតិវិធីច្បាប់។ រក្សាសិទ្ធិ៖ដោយហេងវុត្ថា

អត្ថបទដែលជាប់ទាក់ទង