ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា បានអញ្ជើញជាអធិបតីភាព បើកក្នុងវគ្គណ្តុះបណ្តាល ស្តីពីក្បួននីតិវិធីប្រតិបត្តិការរបស់នគរបាលយុត្តិធម៌ នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិ នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីភាព បើកក្នុងវគ្គណ្តុះបណ្តាល ស្តីពីក្បួននីតិវិធីប្រតិបត្តិការរបស់នគរបាលយុត្តិធម៌ នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ ពិធីនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំនាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌។

គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលមានរយៈពេល៤ថ្ងៃ ដែលមានសិក្ខាកាមចូលរួមប្រមាណ៦០នាក់ ដែលប្រធានបទសិក្សារួមមានក្រមព្រហ្មទណ្ឌ (ផ្តោតលើការកំណត់ធាតុផ្សំបទល្មើស), ក្រមនីតិវិធីព្រហ្មទណ្ឌ (ការស្វែងយល់លើកំណត់ហេតុទាំង២៣គំរូ), នីតិវិធីកសាងសំណុំរឿង, វិធីសាស្ត្រសាកសួរចម្លើយជនសង្ស័យ, វិធីសាស្ត្រស្រាវជ្រាវស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌ, ការគ្រប់គ្រង និងតាមដានមុខសញ្ញាព្រហ្មទណ្ឌ។

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍​ឯក អ៉ិន បូរ៉ា ជំរុញឲ្យសិក្ខាកាមក្នុងវគ្គណ្តុះបណ្តាល ស្តីពីក្បួននីតិវិធីប្រតិបត្តិការរបស់នគរបាលយុត្តិធម៌ ត្រូវខិតខំសិក្សាដើម្បីពង្រឹងសមត្ថិភាព និងកិច្ចការជំនាញបន្ថែមទៀត សំដៅធ្វើយ៉ាងណាឲ្យសភាពការណ៍ បទល្មើស នៅឆ្នាំ២០២០មានការថយចុះ៕

អត្ថបទដែលជាប់ទាក់ទង