ពិតជាឧកញ៉ានឹងលោកជំទាវជាគំរូដល់ល្អមែន ព្រឹកនេះលោកឧកញ៉ា ទៀង ថៃនិងលោកជំទាវវណ្ណលុយ និងក្រុមគ្រួសារ បានយកអំណោយទៅចែកជូនក្រុមគ្រួសារកងទ័ពភូមិភាគពិសេសចំនួន១០៥គ្រួសារ

ភ្នំពេញ–នៅព្រឹកថ្ងៃសុក្រទី២១ ខែឧសភាឆ្នាំ២០២១នេះ លោកឧកញ៉ា ទៀង ថៃ និងលោកជំទាវ វ៉ាន់លុយ អគ្គនាយកទឹកពិសារបរិសុទ្ធ អេរ៉ូទិច រួមនិងក្រុមគ្រួសារបាននាំយកអំណោយដ៏ជ្រះថ្លាផ្ទាល់ខ្លួនយកទៅចែកជូនក្រុមគ្រួសារកងទ័ពភូមិភាគពិសេសគួរស្រូវនៅបញ្ជាការដ្ឋានយោធភូមិភាគពិសេសខណ្ឌដង្កោ រាជធានីភ្នំពេញ។
អំណោយដែលក្រុមគ្រួសារកងទ័ពទទួលបាន រួមមាន-មួយគ្រួសារថវិការចំនួន២០០០០រៀល
អង្ករ២០គីឡូក្រាម
ទឹកពិសារបរិសុទ្ធ១កេះ
ឃីត ១កញ្ចប់ មាន-ត្រីខកំប៉ុង មីនិងនំបន្លែ។

ក្នុងពិធីចែកអំណោយដល់បងប្អូនក្រុមគ្រួសារកងទ័ពនេះ លោកជំទាវវាណ្ណ លុយ បានធ្វើការសំណេះសំណាលនិងផ្តាំផ្ញើរដល់បងប្អូនទាំងអស់អោយចេះការពារខ្លួន ៣ការពារនិង៣កុំ- កូវីដវាមិនទៅណាឆ្ងាយពីបងប្អូននោះទេឲ្យតែបងប្អូនកុំធ្វេសប្រហែសមួយពព្រិចភ្នែកវានិងឆ្លងភ្លាម ដូច្នោះបងប្អូនត្រូវប្រុងប្រយ័ត្ននិងការពារលាងដៃនិងអាកុលនិងពាក់ម៉ាស់និងរក្សាគម្លាតតាមការណែនាំរបស់ក្រសួង សុខាភិបាល (៣កុំ ៣ការពារ )៕

អត្ថបទដែលជាប់ទាក់ទង