បុរសម្នាក់បានតូចចិត្តនឹងវាសនាហើយគិតខ្លីទើបសម្រេចចិត្តទៅចង(ក)ដើម្បីសម្លាប់ខ្លួននៅក្នុងបន្ទប់ជួល

 

ភ្នំពេញ៖ បុរសម្នាក់បានតូចចិត្តនឹងវាសនារបស់ខ្លួន ហើយថែមទាំងគឹតខ្លីផងនោះក៏បានសម្រេចចិត្តចង(កសម្លាប់ខ្លួនឯងនៅក្នុងបន្ទប់ជួលទាំងព្រឹកបង្កការភ្ញាក់ផ្អើលទើបដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១នឹង០០នាទី ថ្ងៃទី ២០ ខែឧសភាឆ្នាំ ២០២១ ត្រង់ចំណុចផ្ទះជួលគ្មានលេខ តាមបណ្ដោយផ្លូវលេខ៣៧១ ក្នុងភូមិដើមម៉ាក់ខ្លឿ ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សុទ្ធជនរងគ្រោះមានឈ្មោះលឹមសេរីសម្បត្តិ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរនៅផ្ទះក្នុងភូមិកើតហេតុខាងលើ។

យោងតាមប្រភពព័ត៌មានពីប្អូនស្រីរបស់ជនរងគ្រោះឈ្មោះ លឹមរ៉េតរត្ន័បញ្ចនី ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាអ្នកសុីឈ្នួលរត់តុក្នុងហាងទន្លេបាសាក់ស្នាក់នៅផ្ទះជួលលេខ262ផ្លូវលេខ644 ត្រូវជាប្អូនបង្កើត បានរាបរាប់ឲ្យដឹងថានៅវេលាម៉ោង១១នឹង០០នាទី រូបនាងក៍បានយកបាយមួយប្រអប់សម្រាប់ហូបថ្ងៃត្រង់ទៅឱ្យបងប្រុសនៅកន្លែងកើតហេតុដែលគាត់បានរស់នៅពេលមកដល់រូបរាងក៏បានកុះទ្វារស្រែកហៅបងដូចសព្វមួយដង ក៏ប៉ុន្តែមិនឮសូរសំឡេងឆ្លើយខ្ញុំក៏បន្តគោះទ្វានៅតែមិនឮសូរឆ្លើយទើបមានការសង្ស័យក៏បានអើតមើលតាមប្រហោងទ្វារស្រាប់តែឃើញបងប្រុសបានចងកនិងក្រម៉ាសម្លាប់ខ្លួនបាត់ទៅហើយ។

ក្រោយកើតហេតុរូបនាងក៏បានទាក់ទងទៅសមត្ថកិច្ចឱ្យចុះមកត្រួតពិនិត្យមើល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ទាក់ទងទៅជំនាញខាងកុសលវិច័យឲ្យចុះមកត្រួតពិនិត្យមើលរួចរាល់ក៏បានទាក់ទងទៅក្រុមគ្រូពេទ្យឱ្យចុះមកពិនិត្យសំណាក់រួចរាល់ ទើបមានការបញ្ជាក់ពីលោកគ្រូពេទ្យគឺអវិជ្ជាមានទើបលោកចៅសង្កាត់ច្បារអំពៅ ទី១ យល់ឃើញថាក្រុមគ្រួសាររបស់ជនរងគ្រោះគឺជាអ្នកពីទាល់ក្រ ទើបឲ្យគេចាត់ចែងយកទៅបូជានឹងធ្វើបុណ្យទៅតាមប្រពៃណី។រក្សាសិទ្ធិ៖ដោយវុត្ថា

អត្ថបទដែលជាប់ទាក់ទង