ស្រ្តីម្នាក់ជិះម៉ូតូបត់ឆ្លងផ្លូវមិនប្រយ័ត្នត្រូវបានម៉ូតូបើកមកបុកចំពេញទំហឹងបណ្ដាលឲ្យស្លាប់រីឯខាងម៉ូតូធំរងរបួសធ្ងន់

 

ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវបានស្លាប់បាត់បង់ជីវិតភ្លាមៗនៅក្នុងថ្លុកឈាម ក្រោយពេលដែលរូបនាងបានជិះម៉ូតូបត់ឆ្លងផ្លូវត្រូវម៉ូតូធំបុកចំពីមុខពេញទំហឹង ចំណែកអ្នកបើកម៉ូតូធំបានរកបួសធ្ងន់ត្រូវបានបញ្ជូនយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៦នឹង៣៩នាទីព្រឹក ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុចទល់មុខនឹងក្រសួងព័ត៌មាន ស្ថិតតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ ទ្រីស្រីលិន ភេទស្រី អុយុ២៥ មុខរបរជាអ្នកលក់កាហ្វេបច្ចុប្បន្នស្នាក់នៅម្ដុំផ្សារសាមគ្គី សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ ចំណែកអ្នកបើកម៉ូតូធំរងរបួសស្រាល មានឈ្មោះ គីមតិច ភេទប្រុសកើតនៅឆ្នាំ១៩៤១ ស្នាក់នៅផ្ទះលេខ១៦ ផ្លូវលេខ៣១១ ភូមិទី៩ សង្កាត់បឹងកកទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋកនៅន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញស្រ្តីម្នាក់ជិះម៉ូតូស្គុបពីពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1GQ-2244 បត់ឆ្លងផ្លូវត្រូវបានម៉ូតូធុនធំម៉ាកKawasakI ពណ៍ខៀវលាយខ្មៅពាក់ស្លាកលេខភ្នំពេញ1HM-0909 បើកបរបញ្រ្ចាសទិសដៅគ្នាក្នុងល្បឿនលឿនចាប់ហ្រ្វាុំងមិនទាន់ក៍ជ្រុលមកបុកចំពេញទំហឹងបណ្ដាលឲ្យស្ត្រីដែលជាអ្នកជិះម៉ូតូស្គុបពីស្លាប់បាត់បង់ជីវិតនឹងកន្លែង រីឯអ្នកបើកម៉ូតូធំបានរងរបួសស្រាលត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យ ចំណែកម៉ូតូទាំងពីគ្រឿងបានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ធ្វើការវាស់វែងនឹងទាក់ទងទៅផ្នែកជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញឲ្យមកទទួលយកម៉ូតូទាំងគ្រឿងទៅរក្សាទុករងចាំដោះស្រាយគ្នានៅពេលក្រោយ។

ចំពោះសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចរាល់ក៏បានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។រក្សាសិទ្ធិ៖ដោយហេងវុត្ថា

អត្ថបទដែលជាប់ទាក់ទង