យុវជនម្នាក់គាត់គឺជាវិស្វករជិះម៉ូតូមកឈប់នឹងស្តុបរងចាំសញ្ញាភ្លើងខៀត្រូវរថយន្តបូមលូមកពីក្រោយបុកបណ្ដាលឲ្យសន្លប់

 

ភ្នំពេញ៖ យុវជនម្នាក់ដែលជាវិស្វកបានរង់គ្រោះយ៉ាងធ្ងន់ធ្ងរ ដោយសារតែរថយន្តបូមលូបើកមកបុកចំពីក្រោយពេញទំហឹងពេលដែលរូបគាត់កំពុងតែឈប់ម៉ូតូនៅកន្លែងភ្លើងស្តុបរងចាំបន្តរដំណើរទៅមុខទៀង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៧នឹង២០នាទីយប់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦អា ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះថារ៉ា ភេទប្រុស អាយុ២០ឆ្នាំជាង មុខរបរជាវិស្វករ បច្ចុប្បុន្នស្នាក់នៅម្ដុំសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ

តាមប្រភពព័ត៌មានដែលក្រុមការងារCSយើងទទួលបានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញយុវជនម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក XR ពណ៍សលាយក្រហមពាក់ស្លាកលេខកំពង់ចាម 1H-9197 ជិះម្នាក់ឯងធ្វើដំណើរក្នុងទិសដៅពីជើងមកត្បូង តាមបណ្ដោយផ្លូវជាតិលេខ៦អា ខណៈពេលមកដល់ត្រង់ចំណុចភ្លើងស្តុបសញ្ញាពណ៍ក្រហមក៍បានឈប់ ស្រាប់តែមួយសន្ទុះក្រោយមកក៍មានរថយន្តកូរេបូមលូពណ៍ខៀវមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AF-5072 ធ្វើដំណើរស្របទិសដៅគ្នាបើកមកពីក្រោយក្នុងល្បឿនលឿនមិនបានមើលភ្លើងសញ្ញាចរាចរណ៍ជ្រុលមកបុកចំពីក្រោយពេញទំហឹងបណ្ដាលឱ្យម៉ូតូរបស់ជនរងគ្រោះដួលបោកខ្ទប់នឹងថ្នល់រងរបួសយ៉ាងធ្ងន់ធ្ងេសន្លប់បាត់មាត់ឈឹង រីឯម៉ូតូបានគៀបជាប់នៅនិងកាងរថយន្តទៅមុខលែងរួច។

ចំណែកអ្នកបើករថយន្តបង្ក បានបើកទ្វារថយន្តចុះគេចខ្លួនបាតើស្រម៉ោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ភ្លាមជួយទាក់ទងទៅក្រុមគ្រួសានឹងរថយន្តសាមុយរបស់មន្ទីពេទ្យពន្លឺដឹកយកទៅសង្រ្គោះជានបនទាន់ផងដែរ។

ចំណែករថយន្តបង្កនឹងម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងរួចរាល់បានយកទៅរក្សាទុកនៅឯណាចរាចរណ៍ខណ្ឌជ្រោយចង្វា រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។រក្សាសិទ្ធិ៖ដោយហេងវុត្ថា

អត្ថបទដែលជាប់ទាក់ទង