ភ្ញាក់ផ្អើលទាំងព្រឹកដោយសាតែបាក់ដងស្ទូចធ្លាក់សង្កត់លើផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យរងការខូចខាត តែសំណាងល្អមិនមាននាក់ណាម្នាក់រងរបួសនោះទេ

 

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយយ៉ាងខ្លាំងកាលពីព្រឹកមិញនេះដោយសាតែរថយន្តបំពាក់ដងស្ទូចបានបាក់ធ្លាក់សង្កត់ទៅលើដំបូលផ្ទះរបស់ប្រជាពលរដ្ឋនៅជិតនិងការដ្ឋានចិនដែលកំពុងតែសាងសង់មួយកន្លែងបណ្ដាលឲ្យរងការខូចខាតផ្នែកដំបូលខាងលើនិងបាក់ពិដានខាងមុខយ៉ាងដំំណំ សំណាងល្អមិនមានកម្មករណាម្នាក់នៅក្នុងផ្ទះនោះរងរបួសឡើយ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង០៨ និង ៣០នាទីព្រឹកថ្ងៃទី១៦ ខែឲសភា ឆ្នាំ២០២១ ស្ថិតក្នុងភូមិ២៤ នៅតាមបណ្តោយលេខផ្លូវ៨០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៍មានពីកម្មករដែលនៅនឹងកន្លែងការដ្ឋានចិនដែលកំពុងសាងសង់នោះបានរៀបរាប់ឲ្យដឹងថានៅមុនពេលកើតហេតុខាងលើពួកគាត់កំពុងតែបំពេញកាងារដូចធម្មតា ស្រាប់តែមានរថយន្តស្ទូនពណ៍លឿងមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ5A-2267 បើកមកឈប់ហើយបានលាដងស្ទូចដើម្ប៏ស្ទូចដែកដាក់ចូលទៅក្នុងការដ្ធានលើសទម្ងន់ទើបបណ្ដាលឲ្យរថយន្តផ្ងាជើងធ្លាក់ដងស្ទូចទៅសង្កត់ផ្ទះបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ។ដោយឡែកផ្ទះដែលបានរងការខូចខាតនោះត្រូវបានម្ចាស់ផ្ទះជួលទៅឲ្យកម្មករថ្នាក់នៅជាបណ្ដោះអាសន្ន។

ក្រោយកើតហេតុនេះភ្លាមៗលោកសុខពេញវុទ្ធអភិបាលខណ្ឌដូនពេញបានបញ្ជាឲ្យកម្លាំងសណ្ដាប់ធ្នាប់និងសមត្ថកិច្ចមូលដ្ឋានចុះទៅដល់ទីតាំងនោះភ្លាមៗដើម្បីត្រួតពិនិត្យមើលថាតើមានរងខូចខាតសម្ភារៈអ្វីខ្លះហើយក៏បានហៅអ្នកមើលការខុសត្រូវផ្នែកសាងសង់នោះឲ្យមុខជួបនិងធ្វើការសម្របសម្រួលទៅដល់ផ្ទះអត់ដែលរងការខូចខាតនោះដើម្បីបញ្ចប់រឿង។រក្សាសិទ្ធិ៖ដោយហេងវុត្ថានឹងCS17

អត្ថបទដែលជាប់ទាក់ទង