មន្ត្រីយោធាបើករថយន្តទៅបុកម៉ូតូពីគ្រឿងនៅរង្វង់មូលខាំខូស៊ីធីហើយព្យាយាមបើករត់ទៅបុកចូលផ្ទះលក់អីវ៉ាន់នៅម្ដុំបុរីអង្គររងរបួសធ្ងន់និងស្រាលពីនាក់

ភ្នំពេញ៖ បុរសជាមន្ត្រីយោធាម្នាក់បើករថយន្តមិនប្រយ័ត្នជ្រុលទៅបុកនឹងម៉ូតូពីរគ្រឿងដែលគេកំពុងតែឈប់ទិញម្ហូបនៅម្ដុំរង្វង់មូលខាំកូសុីធីបណ្ដាលឱ្យមនុស្សប្រុសស្រីនាក់រងរបួសស្រាលហើយព្យាយាមបើករត់បន្ត រហូតមកដល់ទល់មុខនឹងបុរីអង្គរជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋដែលកំពុងតែលក់ម្ហូបអាហារនិងនំបុ័ងសាច់បណ្ដាលឱ្យរងការខូចខាតទៅមុខលែងរួច ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៧នឹង៣០នាទីយប់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ស្ថិតក្នុងសង្កាត់ទួលសង្កែទី២ ខណ្ធឬស្សីកែវ ព្រះរាជធានីភ្នំពេញ ។

តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើយហេតុគេឃើញបុរសម្នាក់ដែលជាមន្រ្តីយោធាបើករថយន្តម៉ាកកាមរីហាយព្រីតមួយគ្រឿងពណ៍ត្រីអុីពាក់ស្លាកលេខខេមរៈភូមិន្ទ02 2-2177 បើកបរក្នុងទិសដៅពីត្បូងទៅជើងឆ្លងកាត់រង្វង់មូលខាំខូស៊ីធីឆ្ពោះទៅបុរីអង្គរក៏បានជ្រុលទៅបុកនិងម៉ូតូមួយគ្រឿងម៉ាកស្គុបពីពណ៍ក្រហមពាក់ស្លាកលេខភ្នំពេញ1GZ-0074 ហើយក៍បានបួងចង្កូតជ្រុលទៅបុកនឹងម៉ូតូម៉ាកស៊ុំមើXពណ៍ខ្មៅមួយគ្រឿងទៀតពាក់ស្លាកលេខភ្នំពេញ1GA-7804 បណ្ដាលឱ្យម្ចាស់ម៉ូតូទាំងពីរគ្រឿងរងរបួសស្រាល ហើយព្យាយាមបើករត់គេចខ្លួនរហូតមកដល់ទល់មុខនឹងបុរីអង្គរ ក៏ជ្រុលទៅបុកចូលផ្ទះអ្នកលក់នំបុ័ងសាច់និងម្ហូបអាហារ បណ្ដាលឲ្យរងការខូចខាតស្ទើរតែទាំងអស់ទើបរថយន្តទៅមុខលែងរួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់រួចទាក់ទងទៅជំនាញផ្នែកការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញឲ្យមកទទួលយកនាក់បើកបររថយន្តបង្កនិងម៉ូតូជនរងគ្រោះទៅរក្សាទុកដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ។រក្សាសិទ្ធិ៖ដោយហេងវុត្ថានឹងCS17

អត្ថបទដែលជាប់ទាក់ទង