ប្រទះឃើញបុរសម្នាក់ដេកស្លាប់នៅក្នុងបន្ទប់ជួលដោយសារតែជំងឺប្រចាំកាយរុាំរ៉ៃជាច្រើនខែមកហើយ

ភ្នំពេញ៖ មានភ្ញាក់ផ្អើលទាំងព្រឹកដោយសាតែប្រទះឃើញសពបុរសម្នាក់ដេកស្លាប់នៅក្នុងបន្ទប់ជួលដោយសាតែរូបគាត់មានជំងឺប្រចាំកាយ ហើយខំមើលថែនឹងព្យាបាលពីក្រុមគ្រួសាអស់ពីចិត្តមិនជាទាល់តែសោះ ។

ហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលម៉ោង០៧នឹង៣០ព្រឹក ថ្ងៃទី១៤ ខែឧសភាឆ្នាំ ២០២១ ស្ថិតក្នុងភូមិអង្គ ក្បែផ្សារអង្គ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះ មានឈ្មោះថនប៊ុនធឿនអាយុ៥៧ឆ្នាំ ភេទប្រុស មុខរបរជាអ្នករត់ម៉ូតូឌុប មានស្រុកកំណើតភូមិស្រះកែវ ឃុំមេលំ ស្រុកបរិពូពា៍ ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នស្នាក់នៅក្នុងភូមិអង្គសង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានដែលក្រុមការងារCSយើងទទួលបានពីសាចញាតិនឹងប្រពន្ធរបស់ជនរងគ្រោះបានរាបរាប់ឲ្យដឹងថាប្ដីរបស់គាត់មានជំងឺលើសឈាមនឹងទឹកនោមផ្អែមហើយនឹងលាយឡំជាមួយជាតអាសុីតទៀតផង តាំងពីច្រើនខែណាស់មកហើយមើលថែអស់លុយរាប់ភ្លេចទៅហើយតែមិនបានជាសាស់ស្បើយសោះ រហូតមកដល់ពេលនេះទើបប្ដីរបស់គាត់ស្លាប់ចោលប្រពន្ធនិងកូនដោយគ្មានអ្នកទីពឹងទៀតផង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ទាក់ទងទៅភ្នែកជំនាញកោសល្យវិច័យឲ្យចុះមកត្រួតពិនិត្យមើលទើបដឹងថាបុរសដែលបានស្លាប់បាត់បង់ជីវិតនោះពិតជាមានជំងឺប្រចាំកាយនៅក្នុងខ្លួនរបស់គាត់ពិតប្រាកដមែនទើបប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅបូជានៅវត្តកំបូលនឹងធ្វើបុណ្យតាមប្រពៃណី ។រក្សាសិទ្ធិ៖ដោយហេងវុត្ថា

អត្ថបទដែលជាប់ទាក់ទង