សាលប្រជុំនៃក្រសួងសាធារណការ និងដឹកជញ្ជូន មានរៀបចំកិច្ចប្រជុំក្រុមការងារទី ៦ “ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន”

ភ្នំពេញ៖ ថ្ងៃទី០២ ខែមិនា ឆ្នាំ២០២០ នៅសាលប្រជុំនៃក្រសួងសាធារណការ និងដឹកជញ្ជូន មានរៀបចំកិច្ចប្រជុំក្រុមការងារទី ៦ “ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាព សហប្រធានទាំងពីរ គឺ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាសហប្រធានក្រុមការងារទី ៦ ផ្នែករដ្ឋាភិបាល និងវត្តមាន ឧកញ៉ា សូ ងួន សហប្រធានក្រុមការងារទី ៦ ផ្នែកឯកជន និង ឧកញ៉ា សុខ ពិសិដ្ឋ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងមានវត្តមានចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនឹងក្រុមការងារ និងសមាជិកសភាពាណិជ្ជកម្មកម្ពុជា តំណាងក្រុមហ៊ុនដឹកជញ្ជូនផ្នែកឯកជន និងសមាជិក សមាជិកាក្រុមការងារជាច្រើនទៀតផងដែរ។

គោលបំណងនៃកិច្ចប្រជុំគឺដើម្បីពិគ្រោះពិភាក្សា និងដោះស្រាយទៅលើបញ្ហាប្រឈមនានារបស់ផ្នែកឯកជនដែលបានលើកឡើង ដើម្បីស្នើសុំរកដំណោះស្រាយ បំភ្លឺ។ ជាក់ស្តែងកិច្ចប្រជុំបានពិគ្រោះពិភាក្សា និងដោះស្រាយទៅលើបញ្ហាប្រឈមនានារបស់ផ្នែកឯកជន ក៏ដូចជាទទួលបានការបកស្រាយ នឹងឯកភាពគ្នាទៅវិញទៅមក លើរាល់បញ្ហាដែលបានលើកឡើង។

កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១១:០០ នាទីព្រឹក ក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបាន លទ្ធផលជាផ្លែផ្កា។

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកក្រុមការងារសភាពាណិជ្ជកម្មកម្ពុជា 099 984 989 / info.gpsfccc@gmail.com

អត្ថបទដែលជាប់ទាក់ទង