គួរឲ្យអាសូរណាស់កំពុងតែជិះម៉ូតូដឹកប្រពន្ធនិងកូនត្រឡប់ទៅផ្ទះវិញត្រូវបានរថយន្តមកបុកពីក្រោយបណ្ដាលឲ្យប្ដីស្លាប់រីឯប្រពន្ធនិងកូនរងរបួសធ្ងន់

 

ភ្នំពេញ៖ បុរសម្នាក់ជាកម្មកសំណង់ចេញពីធ្វើការនៅម្ដុំវត្តផ្នៀតបានជិះម៉ូតូដឹកប្រពន្ធនឹងកូនដើម្បីត្រឡប់ទៅផ្ទះវិញនៅម្ដុំនឹងរង្វង់មូលកាំខូសីុីធី តាមបណ្ដោយមហាវិថីឈ្នះឈ្នះ ឆ្ពោះកាត់មកផ្លូវហាណូយ ត្រូវរថយន្តបើកមកបុកពីក្រោយបណ្ដាលឲ្យប្ដីរបស់គាត់ស្លាប់បាត់បង់ជីវិតភ្លាមៗ រីឯប្រពន្ធនឹងកូនរងរបួសធ្ងន់ ត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៤នឹង០០នាទីល្ដាច ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ ស្ថិតក្នុងភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សពជនរងគ្រោះ មានឈ្នោះតេវ័រ ភេទប្រុស អាយុ៤៤ឆ្នាំ មានស្រុកកំណើតខេត្តតាកែវ បច្ចុប្បុន្នស្នាក់នៅមាត់ដុំនិងរង្វង់មូលកាំខូស៊ីធី ចំណែកប្រពន្ធនិងកូនមិនបានស្គាល់អត្ដសញ្ញាណនោះទេ ។

តាមប្រភពព័ត៌មានដែលក្រុមការងារCSយើងទទួលបានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកវ៉េវពណ៍សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1BJ-9767 ជិះដឹកប្រពន្ធនឹងកូនចេញពីកន្លែងធ្វើការក្នុងទិសដៅពីជើងទៅត្បូងគោលបំណងត្រឡប់ទៅផ្ទះវិញ តាមបណ្ដោយផ្លូវហាណូយ ខណៈពេលមកដល់ត្រង់ចំណុច ទល់មុខនឹងហ្គ្រេនភ្នំពេញក៏ស្រាប់តែមានរថយន្តកូរ៉េពណ៍មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2K-2400បើកបរស្របទិសដៅគ្នាក្នុងល្បឿនលឿន ហើយខ្វះការប្រុងប្រយ័ត្នផងនោះក៏ជ្រុលមកបុកគូទម៉ូតូរបស់ជនរងគ្រោះពីក្រោយពេញទំហឹងបណ្ដាលឱ្យបុរសជាប្ដីបោកក្បាលទៅនិងថ្នល់កៅស៊ូស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ រីឯប្រពន្ធនិងកូនបានរងរបួសយ៉ាងធ្ងន់ធ្ងរត្រូវរថយន្ដសាមុ៉យដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ហើយទាក់ទងទៅផ្នែកជំនាញចរាចរណ៍ផ្លូវគោកឱ្យចុះមកធ្វើការវាស់វែងរាល់ទើបយករថយន្តបង្កហើយនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅឯចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។

ចំណែកសាកសពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។រក្សាសិទ្ធិ៖ដោយហេងវុត្ថា

អត្ថបទដែលជាប់ទាក់ទង