នារីមានវ័យ១៨ឆ្ម្នាំម្នាក់បានដើឡើងមកលើស្ពានជ្រោយចង្វាប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនតែមិនបានសម្រេចក្រោយពេលបានដឹងថាម្ដាយស្លាប់
ភ្នំពេញ ៖ នារីវ័យ១៨ឆ្នាំម្នាក់បានសម្រេចចិត្តដើឡើងមកលើស្ពានមិត្តភាពកម្ពុជាជប៉ុនជ្រោយចង្វាប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន ក្រោយពេលរូបប្អូនស្រីទទួលបានដំណឹងថាម្ដាយរបស់ប្អូនស្រីបានស្លាប់នៅឯស្រុកកំណើតនោះ តែមិនបានសម្រេចដោយសារតែកម្លាំងសមត្ថកិច្ចដាក់គោលដៅនៅទីនោះធ្វេីការជួយសង្រ្គោះដល់ប្អូនស្រីបានទាន់ពេលវេលា ហើយក៍បាននាំយករូបនាងមកកន្លែងគល់ស្ពានដើម្បីសួនាំពីមូលហេតុគឹតខ្លីបែបនេះ។
ហេតុការណ៍នេះ បានបង្កឲ្យការភ្ញាក់ផ្អេីលនៅវេលាម៉ោង ០៣នឹង១០នាទីរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុចលើស្ពានមិត្តភាពកម្ពុជាជប៉ុនជ្រោយចង្វារ ស្ថិតក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៏មានពីជនរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថា ប្អូនស្រីមានឈ្មោះ( ជ.ជ) មានស្រុកកំណេីតនៅឯខេត្តព្រះវិហា សព្វថ្ងៃបំរេីការងារជាកម្មការនីរោងចក្រមួយកន្លែង នៅម្តុំផ្សារបែកចាន ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល)មូលហេតុដែលធ្វើឲ្យរូបខ្លួនគឹតខ្លីបែបនេះក៍ដោយសាតែរូបគេបានទទួលដំណឹងដ៍រន្ធត់ថា អ្នកម្ដាយបង្កេីតបានទទួលមរណៈភាពកាលពីម្សិលមិញ ចោលរូបនាងទៅហើយថែមទាំងមិនអាចទៅធ្វេីបុណ្យឲ្យអ្នកមានគុណនៅឯស្រុកកំណេីតបាននោះ ទេីបរូបនាងមានជំរើសតែមួយគត់គឺសម្រេចចិត្តហៅកង់បីឥណ្ឌាឡើងជិះពីផ្សាតបែកចានមកលោតទឹកនៅលេីស្ពានជ្រោយចង្វារនេះតែម្ដងទៅ។
ក្រោយកេីតហេតុសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្រះចកក៍បានចុះមកដល់ដើម្បីធ្វើការសួរនាំទៅប្អូនស្រីខាងលេីរួចរាល់នឹងពន្យល់ថាកុំឲ្យនាងគឹតខ្លីបែបនេះតទៅទៀត ហើយក៍បានយកទូរសព្វខលប្រាប់ដល់មិត្តភ័ក្រ បងប្អូនដេីម្បីឲ្យមកទទួលយករូបនាងត្រឡប់ទៅកន្លែងផ្ទះជួលរបស់នាងវិញ៕រក្សាសិទ្ធិ៖ដោយហេងវុត្ថា