លោកប្រាក់ ចាន់តូ ចាងហ្វាងសារព័ត៌មាន ពោធិ៍មាស ញ៉ូស៍ និងលោក ពិន សារិទ្ធិ រួមទាំងក្រុមការងារចុះចែកស្បៀងប្រគល់ជូនប្រជាពលរដ្ឋខ្វះខាតរដូវកូវីដ-១៩

 

ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ទី៣០ ខែមេសា ឆ្នាំ២០២១ ខ្ញុំបាទ ប្រាក់ ចាន់តូ បានដឹកនាំក្រុមការងារ នាំយកអំណោយដ៏ថ្លៃថ្លារ ដែលបានពីការរ៉ៃអង្គាសគ្នាពីសប្បុរសជន លោក ពិន សារិទ្ធិ លោក សេង សុីណាត រួមក្រុមការងារ(INDO CT) និង ខ្ញុំបាទប្រាក់ ចា់តូ ចាងហ្វាង សារពត៌មាន (ពោធិ៍មាសញ៉ូូស៍) និងលោកDevid ប្រគល់ជូនប្រជាពលរដ្ឋ កម្មករ កម្មការនី ដែលកំពុងខ្វះខាតរដូវកូវីដ-១៩ ដែលស្ថិតនៅភូមិព្រៃព្រីងខាងជេីង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោកប្រាក់ ចាន់តូ បានបញ្ចេញអារម្មណ៌រំភេីបហេីយបញ្ជាក់ថានេះជាលេីកទីមួយនៅក្នុងជីវិតគាត់ដែលបានធ្វេីការងារមនុស្សធម៌ និងបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដែលមានទ្រង់ទ្រាយធំបែបនេះ នេះជាលេីទី២ហេីយ ដែលលោកប្រាក់ ចាន់តូ ចែកស្បៀងនៅភូមិព្រៃព្រីងខាងជេីង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

អំណោយទាំងនោះក្នុង១គ្រួសារទទួលបាន៖ អង្ករ២៥ គីទ្បូ ត្រីខ ១ទ្បូ ទឹកត្រី ១យួរ មី១កេះ ប៊ីចេង១គីទ្បូ ស្ករសរ២គីទ្បូ និងប្រេងឆា១លីត្រ និង ទឹកសុីអុី២ដប ប្រគល់ជូនប្រជាពលរដ្ឋខ្វះខាតរដូវកូវីដ-១៩ ដែលមិនបានធ្វើការបំពេញកាត្វកិច្ច ក្នុងអំឡុងពេល នៃការបិទខ្ទប់រាជធានីភ្នំពេញ និង ក្រុងតាខ្មៅ។

ខ្ញុំបាទប្រាក់ ចាន់តូ សូមអរគុណយ៉ាងជ្រៀលជ្រៅចំពោះសម្លាញ់ ពិន សារិទ្ធិ និងលោកសេង សុីណាក្រុមការងារ INDO CT ដែលបានសហការជាមួយខ្ញុំបាទ ដេីម្បីបានចូលរួមចែកស្បៀងដល់បងប្អូនដែលកំពុងខ្វះខាត និងបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

 ខ្ញុំបាទប្រាក់ ចាន់តូ និង លោកពិនសារិទ្ធ រួមនិងក្រុមការងារ អង្គភាព ពោធិ៍មាសញ៉ូស៍ និង ក្រុមការងារ INDO CT សូមជូនពរពុកម៉ែ បងប្អូនជួបតែសំណាងល្អ ជៀសផុតពីការឆ្លងនៃមេរោគកូវីត-១៩នេះផងដែរ អនុវត្តន៍ ០៣កុំ ០៣ការពារ ដេីម្បីកម្ពុុជាគ្មានកូវីដ-១៩ ៕

អត្ថបទដែលជាប់ទាក់ទង