ជួយស៊ែឲ្យអ្នក ឧញ្ញា ទ្បេង ណាវ៉ាត់ត្រាបានដឹងផង🙏🙏🙏 លោកហ៊ា រតនា តារាសម្ដែងជើងចាស់ និង ជាសប្បុរសជនមួយរូបដែលស្រឡាញ់ប្រជាពរដ្ឋបានស្នើសុំទិញអង្ករពីអ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដើម្បីចែកជូនប្រជាពលរដ្ឋកំពុងជួបការលំបាក

ភ្នំពេញ÷នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២១នេះ លោក ហ៊ាង រតនា តារាសម្ដែងជើងចាស់ និង ជាសប្បុរសជនម្នាក់ដែលស្រឡាញ់សន្តិភាពនិង ប្រជាពលរដ្ឋ មានបំណងចង់ទិញអង្ករពីក្រុមហ៊ុនឡេងណាវ៉ាត់ត្រាគ្រុប ដើម្បីចែកជូនប្រជាពលរដ្ឋកំពុងជួបទុក្ខលំបាកសម័យកូវីដ-១៩ ។

យេីងដឹងហេីយថាលោកហ៊ាង រតនា គឺជាសប្បុរសជនម្នាក់ដែលបានចូលរួមចំនែកជាមួយរាជរដ្ឋាភិបាល ស្ទេីរតែគ្រប់វិស័យ សម័យកាលកូវីដ១៩នេះ លោកហ៊ាង រតនា បានបរិច្ចាគថវិការផ្ទាល់ខ្លួន លេីកទី១ (៥០០០ដុល្លារ ) លេីកទី២ (១០០០ដុល្លារ) រួមនិង សម្ភារៈជាច្រេីនទៀត ។    

ដោយមេីលឃេីញថា អ្នកឧញ្ញា ទ្បេង ណាវ៉ាត់ត្រាប្រកាសលក់អង្កក្នុងតម្លៃ (៧៦០០០៛ )ជាតម្លៃមួយដែលទាបជាងទីផ្សារ លោកហ៊ាង រតនា មានបំណងទិញ (២០តោន) ដេីម្បីចែកជូនប្រជាពលរដ្ឋ។

តើត្រូវទាក់ទងខាងណា ? បើលោកចង់ទិញ !! ។

លោកហ៊ាង រតនា បានបញ្ជាក់ថែមទៀតថា បើបងប្អូនណាដឹងជួយប្រាប់គាត់ឲបានដឹងផងព្រោះពេលនេះខ្ញុំចង់បញ្ជារទិញដើម្បីចែកជូនដល់បងប្អូនដែលកំពុងតែពិបាកសម័យកូវីដ19 នេះ។ 

គួរបញ្ជាក់ផងដែរថាលោកហ៊ាង រតនា គឺជាសប្បុរសជនម្នាក់ដែលធ្វើការជួយសង្គមជាច្រើនឆ្នាំមកហើយដោយប្រេីប្រាស់នៅថវិការផ្ទាល់ខ្លួនរបស់គាត់តែម្តង។ ពេលនេះគាត់មានបំណងចរិច្ចាគថវិការផ្ទាល់ខ្លួនដេីម្បីកម្មង់ទិញអង្ករចំនួន(២០ តោន) ពីអ្នកឧកញ៉ាឡេង ណាវ៉ាត់ត្រា ពិតប្រាកដមែនហេីយ សម្រាប់ការបញ្ជារទិញអង្ករពីអ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា នេះគឺ លោក ហ៊ាង រតនា មិនមានបំណងចង់ទិញយកទៅលក់បន្តដើម្បីយកទៅចំណេញនោះទេគឺគាត់ទិញដើម្បីយកទៅចែកជូនប្រជាពរដ្ឋទីទាល់ក្រនិងកំពុងតែរងទុក្ខលំបាកក្នុងសម័យកូវីដ-19 នេះ និងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដែលលោកកំពុងតែគិតគូរដល់ប្រជាពលរដ្ឋដែលខ្វះខាតតាមបណ្ដាលទីក្រុងនិងខេត្តនានា។ 

ដោយឃើញថាបច្ចុប្បន្នភាពប្រជាពលរដ្ឋយើងទូទាំងរាជធានីកំពុងតែរងទុក្ខលំបាកសម័យកាលកូវីដ-19នេះ លោកហ៊ាង រតនា មានបំណងបរិច្ចាគថវិកាផ្ទាល់ខ្លួនដើម្បីទិញអង្ករនិងគ្រឿងឧបភោគបរិភោគដើម្បីចែកជូនផ្ដល់បងប្អូនជាពលរដ្ឋដែលខ្វះខាតពិតប្រាកដ។ 

លោកហ៊ាង រតនា ក៏បានផ្ដាំផ្ញើសារចែករំលែកទៅកាន់បងប្អូនជនរួមជាតិទាំងអស់ថាសូមចូលរួមថែរក្សាសុខភាពទាំងអស់គ្នាចូលរួមអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និង អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខថ្នាក់ដឹកនាំគឺសម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុនសែន ០៣កុំ ០៣ការពារ៕

អត្ថបទដែលជាប់ទាក់ទង