តារាចម្រៀង ណុប បាយ៉ារិទ្ធ ទទូចដល់បងប្អូនខ្មែរគួរប្រុងប្រយ័ត្នឲ្យបានខ្ពស់ ពីជំងឺកូវីដ-១៩ ខណៈខ្លួនមានអាការៈធូរស្បើយច្រើន

នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ លោក ណុប បាយ៉ារិទ្ធ បានបង្ហោះសារយ៉ាងដូច្នេះថា «ជំរាប់សួរ ពុកម៉ែបងប្អូន! អរគុណសម្រាប់ការសួរសុខទុក្ខ និង ព្រួយបារម្ភចំពោះខ្ញុំបាទ ពិសេសពាក្យជូនពររបស់ពុកម៉ែបងប្អូន។ សម្រាប់ពេលនេះសុខភាពរបស់ខ្ញុំមានភាពល្អប្រសើរច្រើនហើយ ហើយកំពុងបន្តរញាំថ្នាំព្យាបាលដើម្បីឲ្យបានជា និងធ្វើតេសអោយបានលទ្ធផលអវិជ្ជមាន២ដង នោះលោកគ្រូពេទ្យនិងអនុញ្ញាតឲ្យខ្ញុំ ចេញទៅធ្វើចត្តាឡីស័កបន្ថែមនៅក្រៅមន្ទីរពេទ្យហើយ»

លោកបន្តថា «សូមបងប្អូនបន្តរការប្រុងប្រយ័ត្នអោយដល់ទីបំផុត ដើម្បីជីវិតខ្លួនឯង គ្រួសារ និងមនុស្សជាទីស្រលាញ់ ដោយគោរពអោយបានម៉ឹងម៉ាត់ម៉ត់ចត់ នៅគោលការណ៍ ៣កុំ ៣ការពារ ឲ្យបានគ្រប់ៗ។ សូមបងប្អូនទាំងអស់ មានសុខភាពល្អ កម្លាំងមាំមួន ជៀសផុតពីហានិភ័យនៃការឆ្លងជំងែកូវីដ១៩គ្រប់ៗគ្នា»

ជាការពិត ជានិច្ចកាលគេសង្កេតឃើញថា តារាចម្រៀង ណុប បាយ៉ារិទ្ធ តែងតែបញ្ចេញសារអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ក៏ដូចជាអ្នកគាំទ្ររបស់លោក ឲ្យមានការការពារខ្លួនពីជំងឺកូវីដ-១៩ ជារឿយៗ ក្នុងគោលបំណងដើម្បីកុំឲ្យក្លាយជាជនរងគ្រោះដោយសារកូវីដ-១៩ដូចជារូបលោក។

គួរជម្រាបថា តារាចម្រៀងប្រុសប្រចាំផលិតកកម្មរស្មីហង្សមាស លោក ណុប បាយ៉ារិទ្ធ ត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ ខណៈបច្ចុប្បន្នលោកកំពុងសម្រាកព្យាបាលនៅសណ្ឋាគារ Great Duke និង មានអការៈធូរស្បើយច្រើនហើយ៕

អត្ថបទដែលជាប់ទាក់ទង