ភ្ញាក់ផ្អើល! នាំគ្នាស្តារអូរមួយកន្លែង ស្រាប់តែប្រទះឃើញផ្ដែរប្រាសាទបុរាណ ចំនួន ២ផ្ទាំង ដែលមាន…….

មានការភ្ញាក់ផ្អើលសម្រាប់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិអូរឬស្សី ឃុំកោះជុំ ស្រុកកណ្ដៀង បាននាំគ្នាមកមើល និងអុជធូបបន់ស្រន់ ក្រោយពលរដ្ឋនៅទីនោះ បាននាំគ្នាស្តារអូរមួយកន្លែង ស្រាប់តែប្រទះឃើញផ្ដែរប្រាសាទបុរាណ ចំនួន ២ផ្ទាំង ដែលមានក្បូរក្បាច់រចនា យ៉ាងល្អប្រណិតតែម្តង។

ក្នុងនោះដែរ យោងតាមគណនីហ្វេសប៊ុក របស់ឯកឧត្ដម ខៀវ កញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះថា « សូមគោរពរាយការណ៍ជូនឯកឧត្ដមរដ្ឋមន្ត្រី អំពីការស្តារអូរប្រទះឃើញផ្តែរប្រាសាទបុរាណ២ផ្ទាំង កាលពីព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមការងារ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ ចុះពិនិត្យមើលវត្ថុបុរាណ ផ្តែរ ២ផ្ទំាង ដែលបងប្អូនប្រជាពលរដ្ឋបានធ្វើការស្តារអូរ នៅភូមិអូរឬស្សី ឃុំកោះជុំ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ តាមការបំភ្លឺបន្ថែមពីមន្ត្រីជំនាញបេតិកភណ្ឌខេត្ត ប្រាប់ថា ដោយមិនធ្លាប់បានឃើញពីមុនមកផង ដូច្នេះរង់ចាំក្រុមបច្ចេកទេសថ្នាក់ជាតិ ចុះមកពិនិត្យ និងវិភាគលើវត្ថុបុរាណនេះ ថាជារចនាបថពីប្រាសាទណាមួយ និងក្នុងសម័យណាផងដែរ។ ព័ត៌មានបន្ថែមសូមគោរពរាយការណ៍បន្តនៅពេលស្រាវជ្រាវដឹងច្បាស់» ។

អត្ថបទដែលជាប់ទាក់ទង