អុញនុះ! ពេលនេះ ប៉ុស្តិ៍ទូរទស្សន៍ One 31 ថៃ ចេញលិខិតសុំទោស រឿងយកព្រះឆាយាល័ក្ខណ៍ សម្តេចរាជបុត្រី ព្រះរៀម បុប្ផាទេវី ដាក់បញ្ចូលក្នុងរឿងខ្លួន

បន្ទាប់ពីមានប្រតិម្មយ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរទូទាំប្រទេស រឿងក្រុមហ៊ុន One 31 ឬ ប៉ុស្តិ៍ទូរទស្សន៍លេខ One 31 បានប្រើព្រះឆាយាល័ក្ខណ៍ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដាក់បញ្ចូលក្នុងរឿងភាគមានចំណងជើង «អសិរពិស» ដោយមិនបានសុំការអនុញ្ញាតនោះ កាលពីថ្មីៗកន្លងមកនេះ ក្រុមហ៊ុនខាងលើបានចេញលិខិតសុំព្រះរាជទានទោសដល់សែរាជវង្សខ្មែរ និង សុំទោសដល់ប្រជាជនខ្មែរទូទាំងប្រទេសហើយ ដែលក្រុមហ៊ុនខ្លួនបានសាងកំហុសដ៏អសោចនេះឡើង ។ឆ្លើយតបនឹងការចេញលិខិតសុំរាជទានទោស និង សុំទោសជាផ្លូវការនេះ បើងាកទៅមើលនាយកដ្ឋានសិល្បភាពយន្ត និង ផ្សព្វផ្សាយវប្បធម៌នៃក្រសួងវប្បធម៌ និង វិចិត្រសិល្ប: បានបញ្ជាក់ដែរថា ក្រោយធ្វើការយ៉ាងជិតស្និតជាមួយស្ថានទូតព្រះរាជាណាចក្រថៃប្រចាំនៅកម្ពុជា ដើម្បីស្វែងរកការស្រាយបំភ្លឺនានាជុំវិញបញ្ហានេះរួចមក នៅថ្ងៃទី ២១ ខែកុម្ភៈកន្លងមកនេះក្រុមហ៊ុន One31 Company Limited ដែលជាក្រុមហ៊ុនផលិតភាពយន្តភាគ ទូរទស្សន៍ខាងលើ បានផ្ញើលិខិតមួយច្បាប់មកលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្ប: ដើម្បីពន្យល់ និង ស្នើសុំអភ័យទោសចំពោះកំហុសឆ្គងដោយអចេតនានេះ ។

ជាមួយគ្នានេះ ក្រុមហ៊ុននឹងផ្ញើលិខិតមួយច្បាប់ថ្វាយសម្តេចព្រះមហាក្សត្រីយានី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដើម្បីបញ្ជាក់ការទទួលស្គាល់ចំពោះកំហុសឆ្គងដោយអចេតនានេះ និង ស្នើសុំការព្រះរាជទានទោស ពីសម្តេចព្រះវររាជមាតាជាតិខ្មែរ ព្រមទាំងប្រជាពលរដ្ឋកម្ពុជាទូទៅផងដែរ ។

នេះជាសំណេរលិខិតសុំទោសរបស់ក្រុមហ៊ុន One31 Company Limited ៖

អត្ថបទដែលជាប់ទាក់ទង