បង្ករការភ្ងាក់ផ្អើល ដែលបុរសម្នាក់បានរើសគ្រាប់មកដំលេង បណ្ដាលឲ្យផ្ទុះស្លាប់!

ស្ទឹងត្រែង: កាលពីថ្ងៃទី២៩ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតក្នុងភូមិអ៊ីប៊ុ ឃុំអូរស្វាយ ស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង មានករណីផ្ទុះគ្រាប់ ។

ជនរងគ្រោះឈ្មោះ រឿន គ្រី ភេទប្រុស អាយុ ៣៨ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ។

សូមបញ្ជាក់៖ ជនរងគ្រោះបានរើសគ្រាប់មកដំលេង នៅក្នុងចម្ការរបស់ខ្លួន ដែលមានចម្ងាយពីភូមិប្រហែល ១២គីឡូម៉ែត្រ ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងធ្វើកោសល្យវិច័យរួច ប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

អត្ថបទដែលជាប់ទាក់ទង