ស្កុបពី ពន្លះជាមួយឌ្រីមសង់ បណ្តាលឲ្យរងរបួសធ្ងន់ស្រាលទាំងសងខាង

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូស្កុបពីបើកបុកជាមួយម៉ូតូសេ១២៥ ទិសដៅច្រាសទិសគ្នា បណ្តាលឲ្យនារីវ័យក្មេងម្នាក់រងរបួសធ្ងន់ សន្លប់ស្តូកស្តឹង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤និង៥០នាទីល្ងាចថ្ងៃទី២៩ ខែកុម្ភ: ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ម៉ូតូស្កុបពី ជិះដោយនារីរងគ្រោះ ធ្វើដំណើរពីត្បូងទៅជើង ដល់ចំណុចខាងលើឆ្លងផ្លូវ ត្រូវបានភាគីម៉ូតូ ហុងដា សេ១២៥ បើកពីជើងទៅត្បូងល្បឿនលឿនជ្រុលទៅបុក បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ ។

ក្រោយកើតហេតុនារីរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុម: ចំណែកឯម៉ូតូទាំង ២គ្រឿង សមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុក នៅផ្នែកជំនាញខណ្ឌរង់ចាំដោះស្រាយពេលក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង