សម្តេចតេជោហ៊ុន សែន មានប្រសាសន៍ថា សូមបងប្អូនជនរួមជាតិ ឧស្សាហ៍ដុសលាង សម្អាតមុខមាត់ដៃជើង ខ្លួនប្រាណ ជាមួយសាប៊ូឲ្យបានស្អាត ឬ ក៏អាចប្រើ…

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០នេះ នៅលើផេកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ទាំងអស់ សូមឧស្សាហ៍លាងដៃ សម្អាតមុខមាត់ ដៃជើង ខ្លួនប្រាណនិងសាប៊ូ ដើម្បីសម្លា ប់មេរោគ ទប់ស្កាត់ការឆ្លងរោគផ្សេងៗ ដែលសព្វថ្ងៃនេះ កំពុងតែមានការរាតត្បាតយ៉ាងខ្លាំង តាមបណ្តាប្រទេសនានា។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហោះសារថា “សុខសប្បាយជាទេបងប្អូនជនរួមជាតិ?

ក្នុងពេលវេលាដែលជំងឺឆ្លងកូវីដ១៩ (កូរ៉ូណា) កំពុងកើតមាននៅតាមបណ្តាប្រទេសមួយចំនួន សូមបងប្អូនប្រជាពលរដ្ធចូលរួមថែរក្សាការពារអនាម័យសុខភាពផ្ទាល់ខ្លួន និងអនាម័យសុខភាពក្នុងក្រុមគ្រួសារអោយបានល្អ។ សូមឧស្សាហ៍ដុសលាងសម្អាតមុខមាត់ដៃជើងខ្លួនប្រាណជាមួយសាប៊ូឬសារធាតុសម្លាប់មេរោគដើម្បីទប់ស្កាត់ការឆ្លងរោគផ្សេងៗ។ ពិតណាស់ គឺការពារប្រសើរជាងការព្យាបាល។ ចំពោះប្រទេសកម្ពុជាយើងមកទល់ពេលនេះគឺមិនមានជំងឺឆ្លងកូវីដ១៩ ទេ។ ទន្ទឹមនឹងនេះដែរ ដើម្បីសុខភាពល្អ សូមបងប្អូនប្រជាពលរដ្ធនិងក្មួយៗយុវជនចូលរួមហាត់កីឡានិងទទួលទានទឹកអោយបានច្រេីន។

សូមជូនពរបងប្អូនជនរួមជាតិបានសប្បាយរីករាយក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍”៕

ប្រភព៖ Samdech Hun Sen, Cambodian Prime Minister

អត្ថបទដែលជាប់ទាក់ទង