លោកវរសេនីយ៍ត្រី ញាណ នន នាយប៉ុស្តិ៍ដឹកនាំមន្ត្រីក្រោមឱវាទផ្សព្វផ្សាយភូមិឃុំមានសុវត្ថិភាពនិងវេទិការសាធារណ:

ភ្នំពេញ៖ ថ្ងៃអាទិត្យ ៨ កើត ខែ ផល្គុន ឆ្នាំកុរឯកសក័ពស២៥៦៣ត្រូវថ្ងៃទី ១ ខែ មីនា វេលាម៉ោង៨:០០នាទីដោយមានការបញ្ជាដឹកនាំពីលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ បានចាត់តាំងកម្លាំងចុះផ្សព្វផ្សាយភូមិឃុំមានសុវត្ថិភាពនិងវេទិការសាធារណ:ស្ថិតនៅភូមិ សែនសុខ៧ សង្កាត់ឃ្មួញខណ្ឌសែនសុខ ដែលមានសមាសភាពចូលរួម៖ លោកវរសេនីយ៍ត្រី ញាណ នន នាយប៉ុស្តិ៍ លោកស្រីអនុសេនីយ៍ឯក ឌិន សានីតា នាយរង លោកស្រី សួង សារឿង ក្រុមប្រឹក្សាសង្កាត់ លោកស្រី ដានសុខា សមាជិកភូមិ សរុបចំនួន ៦៤ នាក់ ប្រុស  ៣១ នាក់ ។ខ្លឹមសារ៖ បញ្ហាគ្រឿងញៀន ក្មេងទំនើង ហឹង្សាក្នុងគ្រួសារ ការជួញដូរកុមារ ល្បែងសុីសងនិងការងារផ្សេងៗទៀត និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលមានអាយុ១៥ឆ្នាំ អោយមកបំពេញបែបបទថតអត្តសញ្ញាណបណ្ណ័នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ៕

អត្ថបទដែលជាប់ទាក់ទង