ធ្លាយស៊ីទេនហ្គាសឆេះនៅស្ថានីយ៍ប្រេងឥន្ថនៈតេលា សម្បត្តិមានហេង របួសធ្ងន់ស្រាល៣នាក់ ប្រើប្រាស់ទឹកអស់២៧គ្រឿងទើបរលត់

ភ្នំពេញ៖ អគ្គិភ័យមួយបានឆាបឆេះ នៅស្ថានីយ៍ប្រេងឥន្ថនៈតេលា សម្បត្តិមានហេង យ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ច រួមទាំងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចុះទៅអន្តរាគមន៍បាញ់ពន្លត់ និងបណ្តាលឲ្យមនុស្សចំនួន៣នាក់ រងរបួសធ្ងន់និងស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ។

ហេតុការណ៍នេះ បានឆាបឆេះកាលពីវេលាម៉ោង ៧យប់ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ១ ក្រុម០៦ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងនេះមានឈ្មោះ ព្រុំ សុផាន់ណា ភេទស្រី អាយុ៣៥ឆ្នាំ សញ្ជាតិ ខ្មែរ ជាម្ចាស់ស្ថានីយប្រេងឥន្ធនៈតេលា សម្បត្តិមានហេង ។ ក្នុងនោះបើតាមការបញ្ជាក់ពីសមត្ថកិច្ច ការឆាបឆេះផ្តើមចេញពីការធ្លាយស៊ីទេនហ្គាស បណ្តាលមានអគ្គិភ័យឆាបឆេះឡើងតែម្តង តែពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ ។

ក្នុងនោះ ចំពោះការឆាបឆេះនេះ ក៏បានបណ្តាលឲ្យមនុស្ស៣នាក់ រងរបួសធ្ងន់និងស្រាល រួមមាន ៖ ១/ឈ្មោះ ស្រួច ញៀន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ លាងរថយន្ត ស្នាក់នៅទីតាំងកើតហេតុ របួសធ្ងន់ សំរាកព្យាបាលនៅម្ទីរពេទ្យកាល់ម៉ែត, ២/ឈ្មោះ កួង បូរ៉ា ភេទប្រុស អាយុ១៧ឆ្នាំ

មុខរបរកម្មករ លាងរថយន្ត ស្នាក់នៅ

ទីតាំងកើតហេតុ របួសធ្ងន់ សំរាកព្យាបាល

នៅមន្ទីរពេទ្យកាល់ម៉ែត និងទី៣/ឈ្មោះ ស៊ន ស៊ីថា ភេទប្រុស អាយុ

៣៨ឆ្នាំ មុខរបរ បុគ្គលិកលក់ហ្គាស់ ស្នាកនៅទីតាំងកើតហេតុ របួស ស្រាល សំរាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ។

បន្ទាប់ពីមានការឆាបឆេះភ្លាម រថយន្តការិយាល័យអគ្គិភ័យចំនួន១០គ្រឿង បានចេញអន្តរាគមន៍ ប្រើប្រាស់ទឹកអស់ចំនួន ២០ឡាន ស្មើនឹង ៨០ម៉ែត្រគូប , រថយន្តជំនួយក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង 0៦ម៉ែត្រគូប , រថយន្តជំនួយក្រសួងមហាផ្ទៃចំនួន ០៣គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០៣ ស្មើនឹង ១២ម៉ែត្រគូប , រថយន្តជំនួយ បុរីប៉េងហួតចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ១០ម៉ែត្រគូប , រថយន្តជំនួយសាលាខណ្ឌច្បារអំពៅចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង 0៥ម៉ែត្រគូប , រថយន្តជំនួយ ទីក្រុងកោះពេជ្រចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួ ន០១គ្រឿងស្មើនឹង១០គូប ទើបពន្លត់ចប់នៅម៉ោង១០យប់ថ្ងៃដដែល ៕

អត្ថបទដែលជាប់ទាក់ទង