ពលរដ្ឋស្នើឱ្យអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាបទីតាំងកត់ន្ទុយលេខ(ឆ្នោតវៀតណាម) មេធំឈ្មោះតាម៉ាប់ ក្នុងផ្សារការណាស៊ីធី
ភ្នំពេញ ៖ ពលរដ្ឋដែលរស់នៅតំបន់ផ្សារការណាស៊ីធី ស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ស្នើដល់អាជ្ញាធរ និងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ចុះទៅពិនិត្យមើល នឹងបង្ក្រាបល្បែងស៊ីសងខុលច្បាប់ដ៍ធំក្នុងផ្សារកាណាស៊ីធីនោះផង ដែលគេស្គាល់មេល្បែងឈ្មោះ តាម៉ាប់ ដែលនឹងកំពុងបើកដំណើការជាយូយាណាស់មកហើយ ដោយមិនខ្លាចច្បាប់អីបន្តិចទាល់តែសោះ។
ប្រជាពលរដ្ឋបានលើកឡើងថា ទីតាំងកាត់ឆ្នោតវៀតណាមខុសច្បាប់នេះ បើកលេងជាយូយាណាស់មកហើយ ដោយមិនឃើញមានសមត្ថកិច្ចឫអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះទៅពិនិត្យ ឫបង្ក្រាបឡើយ ពលរដ្ឋបានលើកជាចំងល់ថា ឫក៍សមត្ថកិច្ចនឹងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានទទួលលាភសការៈពីម្ចាស់ទីតាំងដែលប្រព្រឹតបទល្មើសទេដឹងទើបមិនបង្ក្រាប?
ដោយសារតែពីមួយថ្ងៃទៅមួយថ្ងៃកំនើនអ្នកដែលចូលចិត្តចាក់កន្ទុយលេខ(ឆ្នោតវៀតណាម)ទាំងនោះ កាន់តែច្រើនឡើងៗ ធ្វើឱ្យម្ចាស់ទីតាំងកាន់តែរកចំណូលបានច្រើនទៅៗ នឹងបង់លុយឱ្យទៅអាជ្ញាធរ នឹងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យហើយមើលទៅ ទើសមត្ថកិច្ចនឹងអាជ្ញាធរស្ងប់ស្ងាត់បែបនេះ។ ដូច្នេះហើយ ពួកគាត់សូមសំណោមពរដល់លោកមេប៉ុស្តិ៍ចោមចៅ២ លោកអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដែលទើបតែឡើងកាន់តំណែងថ្មីៗ នឹងលោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ ជួយពិនិត្យមើលទីតាំងជុំវិញផ្សារការណាស៊ីធីតែម្តង ខណៈក្រុមញៀនល្បែងស៊ីសងខុសច្បាប់ ប្រភេទកន្ទុយលេខវៀតណាម ដែលគេស្គាល់ថា ឈ្មោះ តាម៉ាប់ ជាមេឆ្នោត សង្ស័យមានអ្នកធំនៅក្រោយខ្នងហើយ។
មិនត្រឹមតែប៉ុណ្ណោះ ក្រុមទាំងនោះបានអង្គុយកត់កន្ទុយលេខវៀតណាម ដោយបើកចំហរមិនញញើតកម្លាំងអាជ្ញាធរមានសមត្ថកិច្ចសូម្បីតែបន្តិច ដោយសង្ស័យថា មានអ្នកធំនៅក្រោយខ្នង ទើបអាជ្ញាធរមិនហ៊ានទៅក្បែរបែបនេះ?
ថ្មីៗនេះគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដែលដឹកនាំប្រជុំដោយលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងតឹងរឹង ឲ្យអាជ្ញាធរមូលដ្ឋានធ្វើការបង្ក្រាបរាល់ទីតាំងល្បែងសុីសងគ្រប់ប្រភេទ។ តែបែរជាទីតាំងខាងលើនេះហ៊ានបើកលេងយ៉ាងចំហរបែបនេះ ដោយផ្គើន និងបទបញ្ជារបស់ឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញទៅវិញ។
ចាំមើលតើ លោក ម៉ន វុទ្ធី អធិការនគរបាលខណ្ឌ នឹងលោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ និងអាចបង្ក្រាបក្រុមល្បែងទាំងនេះបានដែររឺទេ ដើម្បីគោរពតាមបទបញ្ជាលោកអភិបាលរជធានី។
ជុំវិញបញ្ហាខាងលើនេះ អង្គភាពសារព័ត៌មាន CS News បានធ្វើការសម្ភាសន៍ទៅលោក សាន ប៉ែត មេប៉ុស្តិ៍ចោមចៅ២ ដោយលោកបានប្រាប់ថា ចាំឲ្យគេសើបមើលសិន។ ដោយឡែក លោក ម៉ន វុទ្ធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ អង្គភាពយើងមិនអាចទំនាក់ទំនងបានទេ ដោយទូរស័ព្ទចូលមិនមានអ្នកលើក៕